អភិបាលខេត្តកំពង់ធំសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ៨៩០នាក់នៅស្រុកកំពង់ស្វាយ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសុំអភ័យទោសដល់ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជា ពលរដ្ឋដែល មន្រ្តីរាជការថ្នាក់ក្រោម មានការខុសឆ្គងកន្លងមក ដោយចេតនាក្តី អចេតនាក្តី សូមមេត្តាខន្តី អភ័យទោសចំពោះមន្រ្តី ហើយខិតខំកែលំអរឲ្យបានល្អប្រសើរជាងមុន ដោយយោងតាមអនុសាសន៍ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្រ្តីរាជការ  មុជទឹក ឆ្លុះកញ្ចក់ ដុះក្អែលព្យាបាល និងវះកាត់ ។
ប្រសាសន៍នេះត្រូវបានលើកឡើង ខណៈពេលដែល  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាពនៃព្រះរាជាណាចក្រកម្ពុជា  ជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ  អ្នកគ្រូ ៨៩០នាក់ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨។

បន្ទាប់ពីលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ធ្វើសេចក្តីរាយការព៍ ភូមិសាស្រ្តស្រុកកំពង់ស្វាយរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ចំពោះវីរៈភាពដ៏ធំធេង របស់លោកគ្រូ អ្នកគ្រូ មានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសជាតិយើង លោកគ្រូ អ្នកគ្រូជាឳពុកម្តាយទី២ ដូច្នេះហើយការឲ្យ តំម្លៃឲ្យស័ក្កសមបំផុត លោកគ្រូ អ្នកគ្រូ ជាសេដ្ឋីនៃកិត្តិយស ដូច្នេះហើយត្រូវខិតខំគោរពតាមក្រមសីលធម៌ ជាគ្រូបង្រៀនដើម្បីឲ្យគេគោរពយើង  ។

ឯកឧត្តម សុខ លូ បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចជាគ្រូល្អ ផ្ទេរចំណេះដឹងដល់សិស្ស បណ្តុះបណ្តាលធនធានមនុស្ស ឲ្យក្លាយជាសិស្សល្អ មនុស្សល្អ និងជាថ្នាក់ដឹកនាំល្អ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុតលើវិស័យអប់រំ ថែមទាំងជម្រុញឲ្យមាន សាលារៀន នៅ គ្រប់កន្លែងសម្រាប់ធានាបាននូវការសិក្សា និងឲ្យមានវិទ្យាល័យ អនុវិទ្យាល័យនៅតាមស្រុក ឃុំ ផងដែរ ទើប បានធ្វើឲ្យវិស័យអប់រំមានការរីកចំរើនយ៉ាងឆាប់រហ័ស ។ក្នុងឯកឧត្តម សុខ លូ បានមានប្រសាសន៍ពាក់ព័ន្ឋ និងការបោះឆ្នោតនាពេលខាងមុខនេះ ដោយប្រជាពលរដ្ឋមានសិទ្ធិនិងទៅបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលខ្លួនពេញចិត្ត តែចំពោះបុគ្គលណា មានការរារាំង បំភិតបំភ័យមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតបុគ្គលនេះនិងត្រូវបានទោ ប្រជាពលរដ្ឋមានសិទ្ធិនិងមិនទៅបោះឆ្នោតគឺអត់ខុសច្បាប់ទេ តែបើជនណាមិនបានប្រើសិទ្ធិបោះឆ្នោត តែយកថ្នាំខ្មៅជ្រលក់ម្រាមដៃ ដើម្បី បំភាន់ភ្នែកមហាជនថា ទៅបោះឆ្នោតនិងត្រូវមានទោសតាមច្បាប់  ដូច្នេះយើងត្រូវរួមគ្នាសាមគ្គីគ្នារក្សាសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ។

 លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាព បានមានប្រសាសន៍ថា ប្រទេសយើងមានសុខសន្តិភាព យើងរួមសុខរួមទុក្ខជាមួយគ្នា រយះពេល៣៦ឆ្នាំមកហើយ ដោយសារគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានភាពជូរចត់ណាស់ជាមួយនិង សង្រ្គាម យើងត្រូវខិតខំថែរក្សាសន្តិភាព ពិសេសសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះវិស័យអប់រំ ដែលជាគន្លិះចម្បង រួមទាំងវិស័យសុខាភិបាល និងបានតំម្លើងប្រាក់ខែមុនមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ជាឳពុកម្តាយទី២ របស់សិស្ស បានបណ្តុះបណ្តាលទំពាំងស្នងឬស្សី ឲ្យក្លាយជាឬស្សីដ៏ល្អ  ឲ្យក្លាយជាធនធានមនុស្ស សម្រាប់កូនចៅជំនាន់ក្រោយ ជាចុងក្រោយសូមអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ អញ្ចើញទៅចូលរួមបោះឆ្នោត ទាំងអស់គ្នា ដើម្បីបានបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ។
ជាចុងក្រោយ ឯកឧត្តម បានឧបត្ថម្ភ ថវិកាជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល និងសៀវ ភៅមួយចំនួន ផងដែរ ។
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner