មន្តី្រក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចុះណែនាំពិធីដាំស្មៅធម្មជាតិធ្វើជាចំណីជ្រូក

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំៈ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានចុះណែនាំពិធីដាំស្មៅធម្មជាតិធ្វើជាចំណីជ្រូក និងសត្វគោ ដែលជាចំណីបែបធម្មជាតិ ផលិតខ្លួន ឯង ដាំខ្លូនឯង ធ្វើអោយសត្វទាំងនោះឆាប់ធំធាត់ជាងការចិញ្ចឹមដោយចំណីទិញនៅទីផ្សារ ដល់ប្រជាកសិករ ដែលមានមុខរបរចិញ្ចឹមជ្រូក និងគោ កាលពីព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨។
លោកឡេក គឹមហួរ ជាកសិករចីញ្ចឹមជ្រូកនិងចិញ្ចឹមគោ បានឲ្យដឹងថា ដែលបានអនុវត្តតាមការណែនាំ របស់មន្ទីរកសិកម្ម បានចាប់យក មុខរបរចីញ្ចឹមជ្រូកអស់រយៈពេលជិតបីឆ្នាំមកហើយដោយទទួលបានផលចំណេញកាកកប ដោយការប្រើប្រាស់ចំណីបែបធម្មជាតិ និងឆាប់ធំធាត់ សម្រាប់សត្វគោស្គមៗយកមក បំប៉នត្រឹមតែរយៈពេលចាប់ពី៦៥ទៅ៨០ថ្ងៃ អាចធ្វើអោយគោធំធាត់ ដូចបំណង បច្ចុប្បន្ន រស់នៅភូមិតាម៉ី ឃុំសូយោង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
លោក ចាន់បញ្ញាវ័ន្ត ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា! មន្ត្រីជំនាញនៃការិយាល័យពសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានចុះណែនាំដល់ កសិករចិញ្ចឹមសត្វគ្រប់ប្រភេទ ក្នុងនោះមានសត្វគោ ជ្រូកនិងមាន់ ដើម្បីឲ្យពួកគាត់ចេះពីរបៀបចិញ្ចឹមសត្វ  និងមានមន្រ្តីផ្នែកសុខភាពសត្វចំនួន២៤នាក់ ចុះជាប្រចាំទៅតាមបណ្តាស្រុកមួយដូចជាស្រុកស្ទោង ស្រុកសន្ទុក ក្រុងស្ទឹងសែន និងស្រុកបារាយណ៏ សត្វចតុបាទធំ សរុបមាន១៨៣៦៣៤ក្បាល ១គោ១៤៦៦០៥ ក្របី៣៦៩៨៥ សេះ៤៥ក្បាល សត្វចតុបាតតូចសរុប២៦០៣៧ក្បាល ពពែ៨ក្បាល មាន់៧០៣៣៤៨ក្បាល ទា៣០០៣០៦ក្បាល ក្ងាន៨៣៦ក្បាល មានកសិដ្ឋានមាន១១កន្លែង មានជ្រូក១៧៩៦០ក្បាល។
ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានកោតសសើរដល់កសិករ ដែលបានចិញ្ចឹមសត្វដោយប្រើចំណីជ្រើសរើសការដាំស្មៅដោយខ្លួនឯងស្របតាមការណែនាំពីមន្ត្រីជំនាញក្នុងនោះក៏បាន ណែនាំបន្ថែមដល់កសិករចិញ្ចឹកជ្រូកនិងគោ ឲ្យយកចិត្តទុកដាក់បន្ថែមទៀ លើបញ្ហាអនាម័យនិងការថែទាំសត្វ ដើម្បីចៀសវាងមានរោគ និងត្រូវបន្តពិភាគក្សាជាមួយមន្រ្តីជំនាញ ជាប្រចាំ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner