ស្លាប់មនុស្សម្នាក់ និងរបួស២២នាក់ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅ សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ ហេតុការណ៍បាញ់ប្រហារថ្មីមួយទៀត បានផ្ទុះឡើងនៅមហោ ស្រពសិល្បៈមួយកន្លែង ស្ថិតនៅភាគខាងកើតទីក្រុងទ្រែនតុន រដ្ឋញ៊ូជឺស៊ី នៅព្រឹក ថ្ងៃ អាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បណ្តាលអោយមនុស្ស២២នាក់ទទួល រងរបួស ខណៈខ្មាន់កំាភ្លើងម្នាក់ត្រូវបានបាញ់អោយស្លាប់ ។
យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា នៅក្នុងករណីផ្ទុះប្រដាប់ អាវុធនេះដែរ មានមនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្របពេល ដែលបុរសជាជនសង្ស័យម្នាក់អាយុ៣៣ឆ្នាំត្រូវបានបាញ់សម្លាប់ និងជនសង្ស័យផ្សេងទៀតត្រូវចាប់ខ្លួន ហើយអាវុធជាច្រើនក៏ត្រូវគេរកឃើញនៅហ្នឹងកន្លែងហេតុ ។
ដោយឡែកក្រុមប៉ូលីសបានអះអាងដែរថា មនុស្សប្រមាណជាង១.០០០នាក់ត្រូវគេជឿជាក់ថា ស្ថិតនៅក្នុងសាលមហោស្រពមួយនេះ ពេលករណីបាញ់ប្រហារផ្ទុះ ឡើង ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃការបាញ់ប្រហារនេះនៅឡើយទេ ហើយអាជ្ញាធរក៏កំពុងបើកការស៊ើបអង្កេត ថាតើជនសង្ស័យខាងលើនេះ ត្រូវបានប៉ូលីសបាញ់សម្លាប់ ឬជនសង្ស័យដទៃជាអ្នកបាញ់សម្លាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner