រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើងព្រមព្រៀងរួមគ្នា ក្នុងការស្តារទំនាក់ ទំនងវិស័យយោធារវាងប្រទេសទំាងពីរឡើងវិញ

កូរ៉េខាងត្បូង៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាងនៅក្នុងថ្ងៃ ព្រហ ស្បត្តិ៍ សប្តាហ៍នេះ បានបើកកិច្ចចចារទ្វេភាគីមួយជាលើកដំបូង ដែលផ្តោតសំខាន់ លើការទំនាក់ទំនងខាងផ្នែកយោធានៅតាមតំបន់ព្រំដែន ។
ក្រោយជំនួបពិភាក្សាខាងលើនេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានឯកភាពគ្នា ក្នុងការស្តារកិច្ចទំនាក់ទំនងខាងផ្នែកយោធារវាងប្រទេសទំាងពីរឡើងវិញ ដែលនេះ គឺជាកិច្ចព្រមព្រៀងមួយជាលើកដំបូង បន្ទាប់ពីបានផ្តាច់ទំនាក់ទំនងគ្នាលើវិស័យ មួយនេះ អស់រយៈពេលជាង១ទសវត្សរ៍កន្លងមក ។

ភាគីនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដោយបានលើក ឡើងអំពីបទឈប់បាញ់គ្នារបស់កូរ៉េខាងត្បូង នៅភូមិ ផាន់មុនជុម ដែលជាការអនុ វត្តន៍មួយ ស្របតាមកិច្ចចរចាគ្នារវាងមេដឹកនំាកំពូលប្រទេសទាំងពីរ កាលពីថ្ងៃទី ២៧ខែមេសាឆ្នាំ២០១៨កន្លងទៅនេះ និងទប់ស្កាត់ករណីកើតមានឡើងជាយថា ហេតុនៅឯសមុទ្រខាងលិច ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner