សមិទ្ធផលនានា នៅក្នុងវត្តជ្រោយពិសី ស្រុកល្វាឯម ដែលមានតម្លៃ ជាង ៥០លានរៀល និងជិត ១ម៉ឺន៤ពាន់ដល្លារ ត្រូបានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

 សមិទ្ធផលនានា នៅវត្តជ្រោយពិសី ស្ថិតនៅក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានស្ថាបនាហើយរួចរាល់ជាស្ថាពរ បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯឧ កែវ បេងវឌ្ឍន៍ ប្រធានគណៈពង្រឹងមូលដ្ឋានឃុំទឹកឃ្លាំង ។
    លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម បានឲ្យដឹងថា សមិទ្ធផលនានា ដែលត្រូវសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន ដងទង់មួយគូរ ខ្ទមលោកតា ២ខ្នង ក្រាលការ៉ូឡា និងសមិទ្ធផលនានាជាច្រើនទៀត ដោយចំណាយថវិកាអស់ប្រមាណ ៥០,៣៦៩,៩០០រៀល និង ១៣៩៧៦ ដុល្លាអាមេរិក ។ លោកអភិបាលស្រុក បន្តថា ស្រុកល្វាឯម មានវត្តចំនួន ៣៧វត្ត មានព្រះសង្ឃសរុបចំនួន ៤៧២អង្គ ក្នុងនោះ គណៈមហានិកាយមានចំនួន ៣២វត្ត មានព្រះសង្ឃសរុបចំនួន ៤២១អង្គ ភិក្ខុ ១១០អង្គ និងគណៈធម្មយុត្តិកនិកាយមានចំនួន ៥វត្ត មានព្រះសង្ឃ ៥១អង្គ ភិក្ខុ ១១អង្គ មានអាចារ្យសរុបចំនួន ១១០នាក់ និងគណៈកម្មការសរុបចំនួន ២៦១នាក់ ។
មានមតិសំណេះសំណាលឯកឧត្តម កែវ បេងវឌ្ឍន៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋានចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ។ 
ឯកឧត្តម ប្រធានគណៈពង្រឹងមូលដ្ឋានឃុំទឹកឃ្លាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ព្រះសង្ឃ គណៈកម្មការអាចារ្យ  និងសប្បុរសជនទាំងអស់ ដែលបានរួមចំណែកផ្តល់វិភាគទានដល់ការកសាងសមិទ្ធផលនានា ជាច្រើននៅវត្តជ្រោយពិសី ឲ្យចេញជារូបរាង្គឡើងតាមគន្លងព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះ ឯកឧត្តម កែវ បេងវឌ្ឍន៍ បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពសង្គម ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ សំដៅបម្រើផលប្រយោជន៍ ជូនជាតិ និងប្រជាពលរដ្ឋ ហើយជាក់ស្តែងសមិទ្ធផលព្រះពុទ្ធសាសនា ដែលបានកើតឡើងនៅពេលនេះ ក៏អាស្រ័យដោយប្រទេសជាតិយើង មានសុខសន្តិភាព ។
ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រៀមលក្ខណៈទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ 
ឯកឧត្តម កែវ បេងវឌ្ឍន៍ បានអញ្ជើញចែកអំណោយអនុស្សាវរីយ៍ជូនដល់ ប្រជាពលរដ្ឋចូលរួមចំនួន ៦៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងបានប្រគេនបច្ច័យ វត្តជ្រោយពិសី ២ពាន់ដុល្លារ និងចេញថ្លៃជួលល្ខោនបាសាក់ ១ពាន់ដុល្លារ និងវត្តទឹកឃ្លាំង បច្ច័យ ១៥០០ដុល្លារ ឧបត្ថម្ភកងកំលាំងការពារ និងការចំណាយផ្សេងៗសរុបទាំងអស់ចំនួន ៥ ៨៩០ ដុល្លារ និងជាង ១១លាន ៥សែន រៀល  ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner