ក្នុង១ថ្ងៃយើងត្រូវការឈាមយ៉ាងហោចណាស់ ២០០ប្លោក ខណៈដែលក្នុង១ម៉ោង មានការស្នើសុំឈាម ប្រហែល ៩ប្លោក ដើម្បីយកទៅសង្គ្រោះជីវិតអ្នកជម្ងឺនៅទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

មន្ត្រីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង ថ្លែងថា ក្នុង១ថ្ងៃយើងត្រូវការឈាម យ៉ាងហោចណាស់ ២០០ប្លោក ខណៈដែលក្នុង១ម៉ោង មានការស្នើសុំឈាមប្រហែល ៩ប្លោក ដើម្បីយក ទៅសង្គ្រោះជីវិតអ្នកជម្ងឺនៅទូទាំងប្រទេស ហើយលោកក៏បានអំពាវនាវអោយពលរដ្ឋកម្ពុជាទូទៅចូលរួម ផ្តល់ឈាមដោយស្ម័គ្រចិត្ត។

  លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក្នុងឱកាសនៃការទទួលការបរិច្ចាគឈាមពីមន្ត្រីអគ្គលេខាធិការ ដ្ឋានរដ្ឋសភាព្រឹកថ្ងៃទី១៤ មិថុនានេះមានប្រសាសន៍ថា ប្រសិនបើគ្មានឈាមក្នុងស្តុកនោះទេ យើងមិន អាចមានឈាមដើម្បីសង្គ្រោះបន្ទាន់ដល់ជីវិតអ្នកជម្ងឺបានទេ ដោយក្នុង១ថ្ងៃយើងត្រូវការឈាមយ៉ាងហោច ណាស់ក៏ ២០០ប្លោកដែរដើម្បីស្តុកទុក  ខណៈដែលមានការស្នើសុំឈាមពីតាមមន្ទីរពេទ្យនានា ក្នុង១ ថ្ងៃយ៉ាងតិចចំនួន ៩ប្លោក។

  អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា ឈាមពិតជាមានសារៈ សំខាន់ ហើយការផ្តល់ឈាមគឺរឹតតែសំខាន់ទៅទៀត ដើម្បីជួយស្រោចស្រង់អាយុជីវិតអ្នកជម្ងឺដែលត្រូវការ នូវការចាក់បញ្ចូលឈាមមានដូចជា អ្នកជម្ងឺដែលត្រូវការនូវការវះកាត់ និងអ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលពួកគេសុទ្ធតែត្រូវការការចាក់បញ្ចូលឈាម។ ឯកឧត្តមថា កាលពីមុនឈាមខ្មែរបានហូរដោយសារ សង្គ្រាម តែពេលនេះឈាមខ្មែរហូរដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដោយជារៀងរាល់ថ្ងៃមានអ្នក គ្រោះថ្នាក់ចរាចរណ៍ទាំងស្លាប់ ទាំងរបួសសជាច្រើននាក់ ហើយអ្នករងរបួសធ្ងន់ធ្ងរ គឺជាអ្នកត្រូវការឈាម ដើម្បីសង្គ្រោះជីវិត។ ដូច្នេះប្រសិនបើគ្មានឈាមបំរុងទុក ឬស្តុកទុកជាមុនទេ គ្រូពេទ្យមិនអាចមានឈាម យកទៅសង្គ្រោះដល់អ្នកជម្ងឺបានបន្ទាន់នោះទេ។

  ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា ដោយឃើញពីសារសំខាន់នៃការផ្តល់ឈាមនេះហើយ ទើបបានជាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអោយមន្ត្រីរបស់ខ្លួនផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់
ឈាម ដោយរាប់ទាំងលើកនេះផងចំនួន ៥លើកហើយ ដោយក្នុង១លើកៗមានប្រមាណជា ៧០នាក់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner