្រមុខដឹកនំាអង្គការសហប្រជាជាតិកោតសរសើរប្រទេសចិន ដែលដើរតួនាទីសំខាន់ប្រកបដោយភាពវិជ្ជមានលើបញ្ហាឧបទ្វីបកូរ៉េ

បរទេស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សា រិច បានគូសបញ្ជាក់ថា លោក អាន់តូនីញ៉ូ ហ្គួទែរែស បានកោតសរសើរចិនថា បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពវិជ្ជមាន ពាក់ព័ន្ធនឹងស្ថានភាពនៅលើ តំបន់ឧបទ្វីបកូរ៉េ ។
លោក ស្ទេហ្វិន ឌូហ្សារិច បានលើកឡើងទៀតថា អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស ក៏បានអបអរសាទរផងដែរ ចំពោះកិច្ចប្រជុំ ជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ដោយចាត់ ទុកថា វាគឺជាការវិវត្តមួយដ៏សំខាន់ ។

សូមជម្រាបថា ការថ្លែងបែបនេះរបស់អង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបិទបញ្ចប់ជំនួបនៅក្នុងប្រទេសសិង្ហបុរី ជាមួយការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយគ្រប ដណ្ដប់លើបញ្ហាជាច្រើន ដែលក្នុងនោះរួមមានទាំងការសន្យាធ្វើការងាររួមគ្នា ដើម្បី ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner