ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះប្រគល់ផ្ទះ៧៤ដែល ជាអំណោយសម្តេចតេជោហ៊ុនសែន ជូនដល់អតីតយុទ្ធជន

ខេត្តកំពង់ធំ៖  អតីតយុទ្ធជនដែលរស់នៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទៅនៅតំបន់ដាច់ស្រយាល ចំកាត់មាត់ញក ក៏តែងតែទទួលបាននូវការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  តាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ជាកន្លែងនៅរសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី  ចុះទៅប្រគល់ ខ្នងផ្ទះលើកទី៧៤ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនលោក មាស ភារម្យ អាយុ ៥៩ឆ្នាំ ប្រពន្ធឈ្មោះ ព្រាន ឡំ មានកូនចំនួន ២ រស់នៅសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក មាស ភារម្យ អតីតយុទ្ធជន ធ្លាប់បំរើការងារនៅអង្គភាពយោធា មានឋានៈថ្នាក់ ព្រិន្ទបាលឯក បច្ចុប្បន្នមានជីវភាពខ្វះខាត ទើបបាន ទទួលការអាណិតអាសូរ ពីសំណាក់សមាគមអតីតយុទ្ធជន បានជួយសាង់សង់ផ្ទះជូន ដែលមានទំហំ ៤គុណ៦ ប្រក់សង្ក័សី ក្រាសក្តា ខ្ពស់ផុតពីដី ដែលត្រូវបានចំណាយ ថវិកា ក្នុងការសាងសង់ អស់ទឹកប្រាក់ ៧.២៧៥.០០០ រៀល  នៅក្នុងពីធីប្រគល់ផ្ទះនេះ សមាគមន៍អតីតយុទ្ធជនខេត្ត បានឧបត្ថម្ភបន្ថែមនូវអង្ករ ៥០គក មីយើង ២កេស មុង២ ទឹកត្រី ទឹកស៊ីអ៉ីវ២យួរ ថវិកា ១៥០០០០រៀល។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ជានិច្ចជាកាល សមាគមអតីត យុទ្ធជនខេត្ត តែងតែចុះដល់លំនៅដ្ឋាន របស់អតីតយុទ្ធជន ដើម្បីសិក្សាស្វែងយល់ ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន និងទទួលនូវ សំណូមពរ  និងដោះស្រាយជូនតាមលទ្ធភាព ដែលអាចធ្វើបានចំពោះមុខ តែចំពោះអតីតយុទ្ធជន ដែលមានដី អត់ផ្ទុះ ឬមាន និងត្រូវសាងសង់ផ្ទះជូន ចំណែកអ្នកគ្មានដី គ្មានផ្ទះ សមាគមនិង រៀបចំដីសម្បទានសង្គមកិច្ច ដោយ មានការឯកភាពពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ។
លោក មាស ភារម្យ និងភរិយា រួមទាំងអាជ្ញាធរ ប្រជាពលរដ្ឋ បានសម្តែងនូវសេចក្តីត្រេកអរ  ដែលបានទទួលផ្ទះថ្មីក្នុងថ្ងៃនេះ ដែលកន្លងមក មិននឹកស្មានថានិងទទួលបានផ្ទះនៅឡើយ ហើយក៏បានថ្លែងអំណរអគុណ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពជា និងសមាគមអតីតយុទ្ធជន កម្ពុជាខេត្ត ដែលបានជួយដល់គ្រួសាររបស់គាត់ និងសូមគទ្រសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីគ្រប់ អាណត្តិ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner