លោក ដូណាល់ ត្រាំ និយាយថា កំពុងពិចារណាជួបប្រធានាធិបតីវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងពិចារណាជួបជាមួយសមភាគីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ និងថា លោក ម៉ាឌូរ៉ូ នឹងពេញចិត្តចូលរួមក្នុងកិច្ចប្រជុំ ហើយលោកក៏មិនដែលបានបដិសេធកិច្ចប្រជុំណាមួយនោះដែរ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

បន្ថែមលើនេះ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា លោកពិតជាបានបាត់បង់ទំនុកចិត្ត ចំពោះមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ន ហ្គៃដូ ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគំាទ្រពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាម៉េរិកមួយចំនួនទៀត ។

ការកត់សម្គាល់ខាងលើនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងខណៈ បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិកនៅតែបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរបបដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ។ ប៉ុន្តែវិធានការនេះ មិនអាចបង្ខំឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែងបានឡើយ ហើយវាមិនអាចស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner