សិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»

ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានសហការជាមួយវិទ្យាសា្ថនអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អគ្គលេខាធិការរង ក.ជ.អ.ច. តំណាងឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃក.ជ.អ.ច. និងលោកស្រី Karoline Casaer តំណាងប្រចាំប្រទេសកម្ពុជានៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»។

សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត-ក្រុងសៀមរាប វិស័យឯកជន និងអ្នកជំនាញជាតិ និងអន្តរជាតិ សរុបប្រមាណ៥០ រូប។សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងពិភាក្សាលើ ១) ការវិភាគស្ថានភាពបច្ចុប្បន្ន នៃវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា និង ២) ការវិភាគអំពីតម្រូវការទីផ្សារ បច្ចេកទេស អប់រំ-ផ្សព្វផ្សាយ សេដ្ឋកិច្ច បរិស្ថាន សង្គម និងគោលនយោបាយ សម្រាប់ជំរុញការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា៕

ប្រភព៖ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន

ads banner