សិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ»

កាលពី​ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​រៀបចំសិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារ​បច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៦០នាក់ (ស្រី ១៩នាក់)។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១) ជូនដំណឹងដល់វិស័យឯកជនពីដំណើរការរៀបចំរបាយការណ៍រួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ២) បង្ហាញពីកិច្ចសហការ និងការចូលរួមរបស់វិស័យឯកជនក្នុងការអនុវត្តសកម្មភាពនៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ៣)បង្កើតគំនិតផ្តួចផ្តើមជាមូលដ្ឋានសម្រាប់ភាពជាដៃគូក្នុងវិស័យសារធារណៈ និងវិស័យឯកជនសម្រាប់ការអភិវឌ្ឍដោយបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ និង៤) បញ្ជ្រាបមេរៀន និងបទពិសោធន៍ដែលមានទៅក្នុងសេចក្តីព្រាងផែនការកិច្ចសហការជាមួយវិស័យឯកជន៕

ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន

ads banner