រដ្ឋមន្រ្តីការបរទេសរុស្ស៊ីធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង កាលពីថ្ងៃទី២៧ខែតុលាថា លោក Lavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានចាប់ផ្តើមធ្វើចត្តាឡីស័កខ្លួនឯងដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩។
ប្រព័ន្ធសារព័ត៌មានរុស្ស៊ីបានផ្សាយដំណឹងថា ដោយសារលោក Lavrovបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ដូច្នេះលោកបានចាប់ផ្តើមធ្វើចត្តាឡីស័កខ្លួនឯង។លោក Lavrovខ្លួនមានសុខភាពល្អធម្មតា ប៉ុន្តែ រាល់ដំណើរទស្សនកិច្ចនិងសកម្មភាពជំនួបជាដើមដែលបានកំណត់ពីមុននឹងត្រូវពន្យារពេលទាំងអស់។
រុស្ស៊ីប្រកាសកាលពីថ្ងៃទី ២៧ខែតុលាបានឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីបានរកឃើញអ្នកឆ្លងថ្មីចំនួន១៦៥៥០នាក់ទៀត រួមទាំងអស់មានអ្នកឆ្លងជំងឺ១៥៤៧៧៧៤ករណី និងស្លាប់២៦៥៨៩នាក់។