តំណាងនាយឧត្តមសេនីយ៍ សៅ សុខា នាំអំណោយប្រគល់ជូនប្រជាពលរដ្ឋចាស់ជរា និងមានជីវភាពខ្វះខាត១៥០គ្រួសារ ក្នុងស្រុករមាសហែក

ស្វាយរៀង៖លោករស់ ឆាយសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០បានចូលរួមជួបសំណេះសំណាលនិងនាំយកអំណោយនាយឧត្តមសេនីយ៏សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុករមាសហែកប្រគល់ជូនប្រជាពលរដ្ឋចាស់ជរានិងមានជីវភាពខ្វះខាត១៥០គ្រួសារ ស្ថិតក្នុងភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីសំណាក់លោកស៊ូ ម៉ុលអភិបាលស្រុកលោកអុិន សាបនប្រធានក្រុមប្រឹក្សាស្រុកលោកមេឃុំមន្ត្រីសាលាស្រុក និងកងកំលាំងព្រមទាំងប្រជាការពារភូមិជាច្រើននាក់ផងដែរ។ លោករស់ ឆាយសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងបានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក លោកតែងតែគិតគូរអំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាកនិងខ្វះខាត។

លោកបន្តថាដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់ទីកន្លែង ធ្វើឱ្យប្រជាពលរដ្ឋយើងមានឱកាសបានធ្វើដំណើរកម្សាន្ត ប្រកបរបរកស៉ីបានដោយសេរី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។

លោករស់ ឆាយក៏បានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាពសម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក។

លោកបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ។

លោកក៏បានបន្តថាការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ។ បន្ទាប់មកលោកក៏បានប្រគល់គ្រឿង ឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន១៥០គ្រួសារ ដោយមួយគ្រួសារទទួលបានមីមួយកេស បំពង់ទឹកក្ដៅមួយ និងថវិការ១៥០០០រៀលផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner