ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៦ពាន់៩០១ករណី និងការស្លាប់ថ្មីមានចំនួន១៤៨នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៨រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសដែលមានការស្លាប់ថ្មីមាន៣ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, និងប្រទេសមីយ៉ាន់ម៉ា។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន២ប្រទេស គឺប្រទេសប្រុយណេ, និងប្រទេសឡាវ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន២ពាន់៨៩៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤០ម៉ឺន៦ពាន់៩៤៥ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៨១នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន៣ពាន់៧៨២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៩៩៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៧ម៉ឺន៨ពាន់៩៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៣៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់១៨៥នាក់។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ពាន់៣៣១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៤០៣ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១៩៩នាក់។
ប្រទេសម៉ាឡេស៊ីមានការឆ្លងថ្មីចំនួន៦៤៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ម៉ឺន៩០ករណី។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៨ពាន់៣ករណី។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧៧៥ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៧៧ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៩១ករណី
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសប្រុយណេ, និងប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩២ម៉ឺន៩ពាន់៧៨៩ករណី, និងការស្លាប់មាន២ម៉ឺន២ពាន់៥៣៧នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤៥លានករណី, និងការស្លាប់មានជាង១លាន១៨ម៉ឺននាក់។