ទណ្ឌិត៦៩៥នាក់ក្នុងចំណោម១០៨៦នាក់ត្រូវបានស្នើអនុគ្រោះទោស

ទណ្ឌិត៦៩៥នាក់​ត្រូវបានស្នើសុំអនុគ្រោះទោសនៅក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ សេចក្តីស្នើសុំនេះ បានធ្វើតាមរយៈកិច្ចប្រជុំមួយរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសកាលពីថ្ងៃទី២៩តុលាក្រោមអធិបតី ភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកកើតរិទ្ធ។ ក្នុងចំណោមសំណើការអនុគ្រោះទោសដល់ទណ្ឌិតសារុបចំនួន ១ពាន់៨៦នាក់ គណៈកម្មការថ្នាក់ជាតិ បានសម្រេចជ្រើសការអនុគ្រោះដល់ទណ្ឌិតត្រឹម៦៩៥នាក់ ក្នុងនោះរួម មានស្រី ៦៥នាក់។

សេចក្តីស្នើរបស់គណៈកម្មការថ្នាក់ជាតិ ត្រូវបានបញ្ជូនទៅសម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រ ស្វែងរកព្រះរាជទានអនុគ្រោះទោសដល់ទណ្ឌិត៦៩៥នាក់។ ទណ្ឌិតដែលត្រូវបានស្នើរកការអនុគ្រោះទោសនោះ  រួមមានស្នើសុំលើកលែងទោសចំនួន១៩នាក់, ស្នើសុំបន្ថយទោសពីមួយជីវិតមកនៅត្រឹម២០ឆ្នាំ មានចំនួន៥នាក់, ស្នើសុំបន្ធូរបន្ថយទោស១២ខែ ចំនួន៩២នាក់, ស្នើសុំបន្ធូរបន្ថយទោស៩ខែ ចំនួន៩៥នាក់ និង ស្នើសុំបន្ធូរបន្ថយ ទោស៦ខែ មាន ចំនួន ៤៨៤ នាក់។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner