លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រទេសជាតិមានសុខសន្តិភាព អនុញ្ញាតិឲ្យប្រជាពលរដ្ឋមានសិទ្ធធ្វើបុណ្យតាមបំណងប្រាថ្នារៀងខ្លួន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទានទៅកាន់ វត្តវិបសនាធុរៈខេត្តកែប (ហៅវត្តសមាធិ) ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នារសៀលសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។
នៅក្នុងពិធីនោះផងដែរក៏មានវត្តមាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ មហាឧបាសិកា សុខ អ៊ីម ឯកឧត្តម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដែលបានញ៉ាំងឲ្យពិធីដង្ហែរអង្គកឋិននេះដំណើរការទៅបានដោយរលូន ។
ថ្លែក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវដល់អង្គពិធីដោយក្តីនឹករលឹក និងការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ លោកជំទាវក៏បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធចក្រ ក៏មានការរីកច្រើនគួរឲ្យកត់សម្គាល់ ក្រោមម្លប់នៃសុខសន្តិភាព ។
លោកជំទាវបានបន្តទៀតថា ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រារព្ធពិធីបុណ្យកឋិនទាន ហើយក៏ជាថ្ងៃបោសថសីល និងជាថ្ងៃដែលត្រូវប្រារព្ធពិធីអកបំបុក និងសំពះព្រខែ ដែលជាពិធីបុណ្យប្រពៃណីជាតិផងដែរ ។ បុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទាន សាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពី សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោក ខាងមុខ ព្រមទាំង បានជូននូវបុណ្យកុសល ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត ជា អ្នកផ្តើមបុណ្យ សូមទទួល បាននូវសេចក្តីសុខ សេចក្តីចម្រើនរៀងរហូតតទៅ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថាខណៈដែលពិភពលោកកំពុងត្រូវបានវាយលុកយ៉ាងធ្ងន់ធ្ងរឆក់យកជីវិតមនុស្សជាងមួយលាននាក់ និងបានផ្តាំផ្ញើរដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋត្រូវរក្សាគម្លាតបុគ្គល គម្លាតសង្គម និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជំងឺ កូវីដ ១៩ ដើម្បីឲ្យជម្ងឺដ៍កាចសាហាវកូវីដ១៩ ដោយត្រូវ ៖ ធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃនិងសាប៊ូ ឬអាកុល ឬ ទឹកជែលកំចាត់មេរោគ។ ការចូលេួមអនុវត្តតន៍ឲ្យបាននូវគម្លាតបុគ្គលនិងគម្លាតសង្គម និងប្រើប្រាស់ម៉ាស់ជាប្រចាំខណៈពេលចូលទៅតំបន់ទីប្រជុំជន។ ជាពិសេស ត្រូវចូលរួមថែរក្សានូវសមិទ្ធិផលដែលមាននៅក្នុងវត្តឲ្យបានគង់វង្ស សម្រាប់ទុក្ខជាកេរ៍្តដំណែលដល់កូនចៅជំនាន់ក្រោយៗទៀត ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner