ឯកឧត្ដម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យសម្ដេចតេជោហ៊ុនសែននិងលោកជំទាវ ហ៊ីង សុខលាភ តំណាងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពូមីងជាអតីតយុទ្ធជនទាំងអស់គឺជាវីរបុរសរបស់ប្រជាពលរដ្ឋខ្មែរកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងបូរណភាពទឹកដី
ឯកឧត្ដម ណុប រ័ត្ននិមល បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារយុទ្ធជននិងគ្រួសារក្រីក្រប្រភេទ១និង២មកពី២ឃុំគឺឃុំអង្គរបាននិងឃុំសូគងស្រុកកងមាសខេត្តកំពង់ចាមសរុប២០០គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ២០០គក្រ មី១កេស ត្រីខ១យួរនិងថវិការ៥ម៉ឺនរៀលបានប្រគេនវត្តកែវមុន្នី បច្ច័យ ៥លានរៀល អង្ករ ២០០kg គ្រឿងឧបភោគបរិភោគមួយចំនួន។ ឧបត្ថម្ភដល់សាលាស្រុកកងមាស ២លានរៀល, ឃុំអង្គរបាន ៥០ម៉ឺនរៀល ឃុំសូគង ៥០ម៉ឺនរៀល ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ព្រឹកថ្ងៃទី០១វិច្ឆិកា។
ឯកឧត្ដម ណុប រ័ត្ននិមល បានរំលឹកថា នៅក្នុងសម័យសង្រ្គាមកន្លងមកពូមីងជាអតីតយុទ្ធជនទាំងអស់បានលាក្រុមគ្រួសារស្មគ្រ័ចិត្តចូលបំរើកងទ័ពបានលៈបង់កម្លាំងកាយចិត្តនិងអាយុជីវិតដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនិងការពារបូរណៈភាពទឹកដីជាពិសេសបានចូលរួមពន្លត់ភ្លើងសង្រ្គាមរវាងខ្មែរនិងខ្មែរជាមួយសម្ដេចតេជោហ៊ុនសែនក្រោមនយោបាយឈ្នៈឈ្នៈនាំមកនូវសុខសន្តិភាពបង្រួបបង្រួមជាតិឯកភាពជាតិទឹកដីតែមួយក្រោមរដ្ឋធម្មនុញ្ញនៃព្រៈរាជាណាចក្រកម្ពុជា។ឯកឧត្ដម បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនដែលភ្លេចនូវវីរភាពដ៍អង់អាចក្លាហានរបស់យុទ្ធជនមិនទុកនៅឯកកោថែមទាំងបានយកចិត្តទុកដាក់ចំពោះជនពិការយុទ្ធជននិងក្រុមគ្រួសារយុទ្ធជនពលីបានជួយសាងសង់ផ្ទៈសម្បែងបានផ្ដល់ប្រាក់បៀវត្សរិ៍និងប្រាក់ឧបត្ថម្ភផ្សេងៗព្រមទាំងបានបើឱ្យមានវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗជូនជនពិការ។ ប្រជាជនកម្ពុជាចាត់ទុកយុទ្ធជនជាវីរៈបុរសខ្មែរពិតជាគំរូដ៍ល្អប្រពៃ ដឹងគុណជានិច្ចមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៍ថ្លៃថ្លារបស់យុទ្ធជននិងវីរជនស្នេហាជាតិជាច្រើនទៀតក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោហ៊ុនសែន រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្ដម ណុប រត្ន័និមល បានលើកឡើងថា សម្ដេចតេជោហ៊ុនសែនជាមេដឹកនាំដ៍ក្លាហានឈ្លាសវៃការពារប្រជាពលរដ្ឋមិនរត់ចោលប្រជាពលរដ្ឋ ទីណាមានការលំបាកទីនោះមានវត្តមានសម្ដេចតេជោហ៊ុនសែនដឹកនាំប្រទេសបានល្អដឹងសុខទុក្ខប្រជាពលរដ្ឋមានការអភិវឌ្ឍគ្រប់វិស័យកសាងប្រទេសជាតិពីបាតដៃទទេ សម្ដេចតេជោហ៊ុនសែនជាស្ថាបនិកសន្តិភាពនិង វីវៈបុរសជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីប្តូរយកសន្តិភាពជូនជាតិនិងប្រជាជន។ ឯកឧត្ដម បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារថែរក្សាសន្តិភាពបន្តនូវការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងបន្តការគាំទ្របេក្ខភាពសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អណត្តិជាបន្តបន្ទាប់។