កម្ពុជានៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ និងមិនមានអ្នកឆ្លងថ្មីនោះទេ

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមិនមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ឡើយ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន៣នាក់។ អ្នកជាសះស្បើយទាំង៣នាក់ មានជនជាតិខ្មែរអាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ធំ, ជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំស្នាក់នៅខេត្តព្រះសីហនុ និងបុរសជនជាតិបារាំងម្នាក់អាយុ៣៧ឆ្នាំ ស្នាក់់នៅរាជធានីភ្នំពេញ។  គិតមកដល់ថ្ងៃទី៥ច្ឆិកាឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩២នាក់ ក្នុងចំណោមនោះបានជាសះស្បើយចំនួន២៨៦នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner