ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ នឹងរៀបចំតាមរយៈអនឡាញ នៅថ្ងៃទី១៤-១៥ វិច្ឆិកានេះ

ដោយ៖ម៉ាដេប៉ូ      

រាជភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថា គោលបំណងនៃការរៀបចំពិព័រណ៍នេះ ដើម្បីរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ ពិសេសនិយោជកដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដែលកំពុងមានសំទុះតម្រូវការងើបឡើងវិញនៅតាមវិស័យមួយចំនួន ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩ ក្តី។ ការរៀបចំនេះគឺជាការចូលរួមចំណែករបស់ NEA ប្រកបដោយភាពបត់បែន ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

          ពិព័រណ៍ការងារអនឡាន នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្មក្នុងរក្សាតុល្យភាពការងារ នៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួល ដោយនិយោជក និងអ្នកស្វែងរកការងារ អាចដាក់ពាក្យតាមប្រព័ន្ធអនឡានដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។

          ជាមួយគ្នានេះទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថានិយោជក និង អ្នកស្វែងរកការងារ បន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពីពិព័រណ៍ការងារនេះ ស្របពេលយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញ ដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តិទៅដោយ រលូន រក្សាសុខភាព អនាម័យ និងបង្ការកូវីដ-១៩។ “យើងទាំងអស់គ្នា រើសបុគ្គលិក រកការងារ និងបង្ការការឆ្លងកូវីដ-១៩!”។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង : 017 467 423 / 017 871 807 / 096 2155 162 រឺ www.careerfair.nea.gov.kh៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner