កីឡាការិនីស្នុកឃ័រកម្ពុជា ស្រួច ភាវី ទទួលបានតំណែងជាគណ:កម្មការ នៃក្រសួងកិច្ចការនារី ប្រទេសកូរ៉េ
កីឡាការិនី ស្រួង ភាវី បញ្ជាក់ថា នាងពិតជាមានមោទកភាពសម្រាប់ជាតិយើងខ្លាំងណាស់ ដែលទទួលបានតំណែងជាគណៈកម្មការនៃក្រសួងកិច្ចការនារី នៅប្រទេស កូរ៉េហើយ ថែមទាំងទទួលបាន បណ្ណកិត្តិយសថ្នាក់ជាតិដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ដោយទទួលបានការសរសើរក្រៃលែងពីសំណាក់រដ្ឋមន្ត្រីជាន់ខ្ពស់កូរ៉េ ។
ខាងប្រទេសកូរ៉េ បានបញ្ជាក់ថា ស្រួច ភាវី បានលើកស្ទួយវិស័យកីឡាស្នូកឃ័រនេះឱ្យកាន់តែរីកចម្រើននៅកូរ៉េ ធ្វើឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកូរ៉ ទូលំទូលាយជាពិសេសជនជាតិកូរ៉េភាគច្រើនបានគោរពរាប់នាង ទុកជាអាលដល របស់ពួកគេ បើទោះបីភាវី ជា ជនជាតិខ្មែរ មានដើមកំណើតមកពីប្រទេសកម្ពុជាក៏ដោយ ។ ប៉ុន្តែនាងមានការសោកស្តាយបន្តិចដែរ ព្រោះមិនបានទទួលបណ្ណដ៏ពិសេសនេះផ្ទាល់ ពីដៃមន្ត្រីជាន់ខ្ពស់របស់កូរ៉េ ដោយសារតែ វីរុសកូរ៉ូណា-១៩ កំពុងរាតត្បាត ។
ស្រួច ភាវី ពិតជាមានក្តីរំភើបចិត្តក្រៃលែង ដែលទទួលបានបណ្ណសរសើរកិត្តិយសកំពូលមួយនេះ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបហើយនាងសូមអរគុណបងប្អូនគ្រប់គ្នាផងដែរ ដែលតែងតែស្រឡាញ់រាប់អាន លើកស្ទួយឱ្យតម្លៃដល់នាងរហូតមក ៕