ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា បញ្ជាក់ថា នឹងចែកចាយវ៉ាក់សាំង Covid-19 ចំនួន១២៥លានដូសនៅទូទាំងសកលលោក ក្នុងត្រីមាសទី១ ឆ្នាំ២០២១
អាមេរិក៖ ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួនរំពឹងថា នឹងចែកចាយវ៉ាក់សាំងការពារជំងឺ Covid-19 ដ៏មានប្រសិទ្ធភាពរបស់ខ្លួនប្រមាណពី១០០លាន ទៅ១២៥លានដូសទៅកាន់ពិភពលោកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។
ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិកមួយនេះបញ្ជាក់ថា នៅក្នុងចំណោមវ៉ាក់សាំង Covid-19 ទាំង១២៥លានដូសខាងលើនេះ ក្នុងនោះមាន៨៥លានទៅ១០០លានដូសនឹងត្រូវធ្វើការចែកចាយនៅក្នុងសហរដ្ឋអាមេរិក ខណៈដែល១៥លានទៅ២៥លានដូសទៀតនឹងត្រូវចែកចាយនៅក្រៅប្រទេស ។
ដោយឡែកនៅក្នុងត្រីមាសទី១វិញ គឺស្ថិតនៅក្នុងចន្លោះពី៥០០លានទៅដល់១ពាន់លានដូស ដោយក្រុមហ៊ុន ម៉ូឌែណា រំពឹងថា នឹងផលិតចែកចាយជាសកលនៅឆ្នាំ២០២១ខាងមុខនេះ ៕


