ជីប ម៉ុង បរិច្ចាគ ៣លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ជីប ម៉ុង បរិច្ចាគទឹកប្រាក់ចំនួន៣លានដុល្លាអាមេរិកជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំ សម្រាប់ទិញវ៉ាក់សាំងការពារ កូវីដ១៩ ចាក់ជូន ប្រជាពល រដ្ឋដោយ ឥតគិត ថ្លៃ។ ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀម ថវិកាទិញវ៉ាក់សាំងកូវីដ១៩ក្នុងជំហានដំបូងចំនូន១លានដូសដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងលិខិតថ្លែងអំណរជូនចំពោះក្រុមហ៊ុន ជីប ម៉ុង ថា៖« ជំនួយជាថវិកាចំនួន៣លានដុល្លារអាមេរិកសម្រាប់រាជរដ្ឋាភិបាល រកទិញវ៉ាក សាំងការ ពារជំងឺ COVID-19 នៅកាលៈទេសៈនេះពិតជាមានតម្លៃដែលពុំអាចកាត់ថ្លៃបាន។ » ជីប ម៉ុង តែងតែងរួមចំណែកជាមួយរាជរដ្ឋាភិបាលជានិច្ចជាកាល ទាន់ពេលវេលា និងគ្រប់ កាលៈ ទេសៈក្នុងការជួយសម្រួលការលំបាកនានារបស់រាជរដ្ឋាភិបាល។

ក្នុងឆ្នាំ២០២០នេះ ជីប ម៉ុង បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដុល្លារ អាមេរិកសម្រាប់ យុទ្ធនា ការ ប្រយុទ្ធ ប្រឆាំង ជំងឺ កូវីដ១៩, ៥០ម៉ឺន ដុល្លារអាមេរិក ជូន កាកបាទក្រហមកម្ពុជា, ៤០ ម៉ឺនដុល្លារអាមេរិក អង្ករ និងភេសជ្ជៈ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ សង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ ព្រម ទាំង សកម្មភាព សង្គម និងមនុស្សធម៌ ជាច្រើន ទៀត និងចំនួន៥០ម៉ឺនដុល្លារអាមេរិក ទៀតជូន មូលនិធិគន្ធបុប្ផាកម្ពុជា៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner