100 ថ្ងៃដំបូងលោក Biden សន្យាបញ្ចេញវ៉ាក់សាំងឲ្យបាន 100 លានដូស
បរទេស៖ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃពុធនេះបានប្រកាសសន្យាថាវ៉ាក់សាំងការពារកូវីដ19ចំនួន100លានដូសនឹងត្រូវប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេល 100 ថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់គាត់។
ទូរទស្សន៍BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះបានចេញផ្សាយទៀតដែរថាទោះបីជាយ៉ាងណាលោកមិនអាចនិយាយបានទេថានឹងបញ្ចប់ទៅនៃការរាតត្បាតនេះទាំងស្រុងនៅប៉ុន្មានខែខាងមុខនោះឡើយប៉ុន្តែនឹងប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយចំនួនដែលនឹងអាចផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់របស់វាបាន។
ថ្មីៗនេះក្រៅតែពីបានបង្ហាញមុខក្រុមការងារផ្នែកសុខាភិបាលថ្មីរបស់ខ្លួនហើយនោះលោក Biden ក៏បានអំពាវនាវដែរថាចាប់រាប់ពីថ្ងៃទី 20 មករាទៅពលរដ្ឋទាំងអស់របស់អាមេរិកគួរតែប្រើប្រាស់ម៉ាសឲ្យបាន 100 ថ្ងៃជាប់គ្នា។
គួរឲ្យដឹងដែរថាមកដល់ពេលនេះសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាមានករណីឆ្លងវិរុសកូវីដ 19កើនឡើងទៅដល់ 15 លានករណីមកហើយខណៈដែលចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងទៅដល់ 285.000 នាក់នេះបើយោងតាមតួលេខដែលត្រូវបានចេញផ្សាយដោយសកលវិទ្យាល័យ John Hopkins ៕