ជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់វាយខ្នោះ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្រី០១នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

 ជនសង្ស័យ០២នាក់រួមមាន  ៖  ទី១-ឈ្មោះ លី គីណាល់  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , និងទី២-ឈ្មោះ លឹម ធារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) ។ 

 បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner