នគរបាលខេត្តសៀមរាប សហការគ្នាចុះបង្ក្រាប និងដកហូតម៉ូតូមិនប្រក្រតីបាន២០គ្រឿងនៅកន្លែងបញ្ចាំ៣ទីតាំងផ្សេងគ្នា

សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិល និងសង្កាត់គោកចក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅការបង្ក្រាបនេះដែរគឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត។

លោកបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហករណ៍ជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិល និង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួន បី ទីតាំង ដែលគ្មានច្បាប់ និងអញ្ញាប័ណ្ណ ( ទទួលបញ្ចាំ )។ លោកបន្ថែមថា ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រីអាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេងអាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិ ប្រិយ៍ចាស់ សង្កាត់ ទឹកវិល ក្រុង.ខេត្តសៀមរាប ដកហូតម៉ូតូ បានចំនួន ០៧គ្រឿង ខុស ប្រក្រតី។ ទីតាំង ទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រីអាយុ៤៨ឆ្នាំ មានទីតាំង នៅភូមិជ័យ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដក ហូត ម៉ូតូ ខុស ប្រក្រតី ចំនួន ០៣គ្រឿង។ទីតាំង ទី០៣មានម្ចាស់ ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ ៥១ឆ្នាំ មាន នៅភូមិ នគរក្រៅសង្កាត់ គោកចកក្រុង.ខេត្តសៀមរាប ដក់ហូតម៉ូតូ ខុសប្រក្រតី ចំនួន ១០គ្រឿង ។ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារឲ្យបានត្រឹមត្រូវ។

ជុំវិញករណីនេះដែរ មហាជនបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងខណៈដែលសមត្ថកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងទទួលបញ្ចាំដែលមានភាពមិនប្រក្រតីនៅក្នុងក្រុងសៀមរាប ដើម្បីបង្ការទប់ស្កាត់ករណីហាន័យផ្សេងៗ៕ Keo Samnang

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner