ហ្វីលីពីនចង់បញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន២៥លានដូសពីក្រុមហ៊ុនចិន Sinovac
ហ្វីលីពីន៖ ហ្វីលីពីនចង់សម្រេចកិច្ចចរចាជាមួយក្រុមហ៊ុន Sinovac Biotech នៅក្នុងសប្តាហ៍នេះ ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន២៥លានដូស ពីក្រុមហ៊ុនរបស់ចិនមួយនេះ ដោយត្រូវប្រគល់វ៉ាក់សាំងនៅខែមីនា ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។
ទន្ទឹមគ្នា ប្រធានវ៉ាក់សាំងរបស់ហ្វីលីពីន លោក Carlito Galvez បានបញ្ជាក់ថា មន្ត្រីហ្វីលីពីនបានជួបជាមួយតំណាងក្រុមហ៊ុនផលិតឱសថចិន Sinovac កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ហើយនឹងមានជំនួបមួយផ្សេងទៀតនៅសប្តាហ៍នេះ ដើម្បីសម្រេចកិច្ចព្រមព្រៀង ។
ដោយឡែកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលបានបន្តទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយរដ្ឋាភិបាលចិន ចង់អោយប្រជាជនហ្វីលីពីនប្រមាណ១០៨លាននាក់នោះ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ដោយទិញវ៉ាក់សាំងពីរុស្ស៊ី ឬក៏ចិន ៕