ប្រមុខការបរទេសអាមេរិកត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីប៉ះពាល់ជាមួយអ្នកផ្ទុក Covid-19
អត្ថបទដោយ៖
ឈឹម ទីណា
អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានធ្វើចត្តាឡីស័ក ឬដាក់ខ្លួនអោយនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានប៉ះពាល់ជាមួយបុគ្គលដែលមានផ្ទុកជំងឺ COVID-19 នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២០ ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គិតមកទល់ពេលនេះ លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានធ្វើតេស្តអវិជ្ជមានជំងឺ Covid-19 ។
រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ ត្រូវបានគេកំណត់អត្តសញ្ញាណថា មានទំនាក់ទំនងជាមួយអ្នកដែលមានផ្ទុកជំងឺ COVID-19 ម្នាក់ ។ ប៉ុន្តែសម្រាប់ហេតុផលភាពឯកជន យើងមិនបង្ហាញអត្តសញ្ញាណបុគ្គលម្នាក់នោះបានទេ ៕
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។