អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧.២លាននាក់ ក្នុងនោះស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៥លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន១៩ម៉ឺន៣ពាន់៤៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤០ម៉ឺន៨ពាន់៦១៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៣លាន៥៣ម៉ឺន៥ពាន់៥៥៤នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២ម៉ឺន៦ពាន់៤៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៣ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៧ម៉ឺន៣ពាន់៤៨០នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន៦ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៩៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៣ម៉ឺន៦៨៨នាក់ ។

៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៧៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។

៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៣៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥៩៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner