អង់គ្លេសរកឃើញវីរុស Covid-19 ទម្រង់ថ្មីចំនួន០២ករណីទៀតនាំចូលក្នុងប្រទេស
អង់គ្លេស៖ អង់គ្លេសបានរកឃើញករណីឆ្លងវីរុស Covid-19 ទម្រង់ថ្មីចំនួន០២ករណីបន្ថែមទៀត ខណៈករណីឆ្លងនាំចូលថ្មីនេះ ជាទំនាក់ទំនងរបស់មនុស្សដែលបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ជាទីវីរុសថ្មីនេះត្រូវបានរកឃើញ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
ជាការឆ្លើយនឹងបញ្ហាខាងលើនេះ វិធានការរឹតត្បិតការធ្វើដំណើរជាមួយប្រទេសអាហ្រ្វិកខាងត្បូងត្រូវបានដាក់ចេញ ខណៈអ្នកណាដែលធ្វើដំណើរទៅទីនោះកាលពី០២សប្តាហ៍មុន និង អ្នកដែលពួកគេបានទាក់ទងជាមួយត្រូវបានគេប្រាប់អោយធ្វើចត្តាឡីស័កជាបន្ទាន់ ។
វីរុសក្លាយពូជថ្មីនេះ បានបង្កអោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅទីនោះ រដ្ឋមន្រ្តីសុខាភិបាលអាហ្វ្រិកខាងត្បូងលោក Zweli Mkhize បានព្រមានថា មនុស្សវ័យក្មេងដែលធ្លាប់តែមានសុខភាពល្អ បានក្លាយទៅជាអ្នកជំងឺកាន់តែច្រើន ៕

