មន្រ្តីជាន់ខ្ពស់ WHO ព្រមានឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស ជុំវិញការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន បានព្រមានថា ការធ្វេសប្រហែស ដែលបង្កឲ្យមានចន្លោះប្រហោងណាមួយនោះវានឹងធ្វើឲ្យសហគមន៍រងគ្រោះចំពោះការផ្ទុះករណីឆ្លងជម្ងឺ COVID-19 ដែលពិបាកនឹងទប់ស្កាត់ ដូចមានគំរូប្រទេសមួយចំនួនរួចទៅហើយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។

បន្ថែមលើនេះ លោក ម៉ៃខឺល រីយ៉ាន បានគូសបញ្ជាក់ទៀតថា នៅតំបន់អាស៊ីខាងត្បូង មិនមែនតែនៅឥណ្ឌាមួយនោះទេ តែបង់ក្លាដែស និងប៉ាគីស្ថាន ព្រមទាំងប្រទេសមួយចំនួនទៀតនៅតំបន់នេះ ដែលសុទ្ធតែមានប្រជាជនរស់នៅកកកុញ តែវីរុសមិនទាន់ផ្ទុះការចម្លងនៅឡើយ ប៉ុន្តែវានៅតែស្ថិតនៅក្នុងហានិភ័យចំពោះការផ្ទុះ ដែលនឹងអាចកើតមាន ។

ការព្រមានខាងលើនេះរបស់នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់ នៃអង្គការ WHO ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសចំនួនបីនៅអាស៊ីខាងត្បូង រួមមាន ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស សុទ្ធតែកំពុងប្រឈមមុខការកើនឡើងយ៉ាងគំហុក នៃករណីឆ្លង និងស្លាប់ដោយសារតែមេរោគ COVID-19 ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner