ឆក់ទូរសព្ទ័អាយហ្វូន១១ប្រូបានសម្រេចតែរត់មិនរួចត្រូវជនរងគ្រោះជិះបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហើយត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម រួចបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូមកចញ្ចេីមផ្លូវ បណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀតវាយខ្នោះយកទៅខណ្ឌចំការមន។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអង្គារិ៏ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេង រាជធានីភ្នំពេញ។
សង្ស័យទី១:មានឈ្មោះ ហេង ភេទប្រុសអាយុ១៦ឆ្នាំ មុរបសិស្សជាអង្កុយខាងក្រោយជាអ្នកឆក់ ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន។ និងទី២:មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចរងរបួសធ្ងន់ និងជាអ្នកឌុប។ ចំណែកជនរងគ្រោះមានឈ្មោះ ហុង ស៊ីវលាំង ភេទប្រុស អាយុ២០ឆ្នាំមុរបរត់តុម្ដុំផ្សារបឹងកេងកង ខណ្ឌបឹងកេងកង។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតជនរងគ្រោះអង្គុយលើម៉ូតូរបស់ខ្លួនម៉ាកស្មាក់រ៉េវ៉ូពណ័ខ្មៅលាយទឹកក្រួច ពាក់ស្លាកលេខភ្នំពេញ 1AM 4205 នៅមុខហាងមួយកន្លែងជិះផ្សាររង្វល់មូលផ្សារដើមថ្កូវ ខណៈពេលនោះក៏លេចមុខជនសង្ស័យជាចោរឆក់២នាក់ជិះម៉ូតូវ៉េវ ពណ័ទឹកក្រូចពាក់ស្លាកលេខ រាជការសេរីចាស់ តាមពីក្រោយធ្វើសម្មភាពឆក់ទូរសព្ទ័របស់គាត់ម៉ាកអាយហ្វូន១១ប្រូបានសម្រេច ហើយព្យាយាមជិះគេច តែជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានជិះបំបុកពីក្រោយប៉ើងទាំងម៉ូតូជនរងគ្រោះ និងជនសង្ស័យទៅមុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យជនសង្ស័យជាអ្នកឌុបរងរបួសធ្ងន់បែកក្បាលហូរឈាមនិងម្នាក់ជាអ្នកឆក់រងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចវាយយកទៅអធិការដ្ឋានខណ្ឌចំការមន ដោយឡែកជនសង្ស័យដែលរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ឯជនរងគ្រោះក៏ត្រូវក្បាលជង្គុងរបួសស្រាល។
បច្ចប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា