រដ្ឋលេខាក្រសួងអប់រំយុវជននិងកីឡាដឹកនាំគណៈប្រតិភូនិងក្រុមកីឡាបាល់ទាត់ទៅធ្វើទស្សនៈកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួន សុភី ប្រធានក្លឹមវិសាខា បានដឹកនាំគណៈប្រតិភូនិងក្រុមកីឡាករបាល់ទាត់ធ្វើទស្សនៈកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ដោយមានកម្មវិធីសំខាន់ៗ៣គឺ
ទី១ -ការធ្វើបទបង្ហាញដោយ ឯកឧត្តមនាយឧត្តម សេនីយ៍ សេង ផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អំពីបទពិសោធនៃការគ្រប់គ្រង ហេដា្ឋរចនាសម្ព័ន្ធនិងការគ្រប់គ្រងមន្រ្តី
ទី២- ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបណ្ឌិត្យសភានិងក្រុមកីឡាកររបស់ក្លឹបវិសាខា និង ទី៣ ពិសាបាយសាមគ្គី។
ថ្លែងក្នុងឳកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លីប្រធាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានសម្តែងនូវមោទភាពយ៉ាងខ្លាំងខ្លាចំពោះវត្ត
មានរបស់ ឯកឧត្តម ស សុខានិងលោកជំទាវនិងចាត់ទុកថានេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា វឌ្ឍនភាពយ៉ាងខ្លាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចប្បន្ននេះ ដោយសារតែមានការឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជានិងចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិនិង
មន្រ្តីទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភពីសម្បរសជននានាផងដែរ។
ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តម ស សុខាបានសម្តែងនូវសេចក្តីសប្បាយរីករាយនិងកោតសរសើរយ៉ាងខ្លាំចំពោះកាអភិវឌ្ឍរបស់បណ្ឌិត្យសភានគរបាលកម្ពុជាលើគ្រប់ផ្នែក ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល និងក្រម
សីលធម៌វិជ្ជាជីវៈមន្រ្តីនគរបាលជាតិនិងមន្រ្តីពន្ធនាគារអោយស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃនិងគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋលេខាធិការបន្ថែមថាទស្សនៈកិច្ចនេះគឺជាសក្ខីភាពបង្ហាញអំពីចំណងមិត្តភាពយូរអង្វែងនិងកិច្ចសហប្រតិបត្តិការល្អរវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងក្លឹបវិសាខាទាំងពេលបច្ចុប្បន្ននិងអនាគត ក្នុងការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើការងារដឹកនាំគ្រប់គ្រងដើម្បីកសាងសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀតជូនប្រទេសជាតិ។
នៅក្នុងកម្មវិធីទស្សនៈកិច្ចនេះក៍មានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាកបាល់ទាត់នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងក្រុមកីឡាករបាល់ទាត់នៃក្លឹមវិសាខាផងដែរ ។ដោយ-រ៉ាវុធ