ទីផ្សារខុនដូនៅថៃនៅតែបន្តធ្លាក់ដាំក្បាលចុះ ទាំងតម្លៃ និងតម្រូវការ

បាងកក៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា តម្លៃជាមធ្យមនៃខុនដូថ្មីដែលទើបដាក់បញ្ចូលក្នុងទីផ្សាររួម និងខុនដូចាស់នៅក្នុងទីផ្សារប្រទេសថៃសម្រាប់ដើមឆ្នាំ២០២១នៅតែបន្តធ្លាក់ចុះនៅឡើយខណៈដែលចំនួនខុនដូដែលសាងសង់រួចរាល់ក៏ចេះតែបន្តកើនឡើងជាលំដាប់។

យោងតាមការបញ្ជាក់របស់លោកស្រី Nalinrat Chareonsuphong អ្នកចាត់ការទូទៅនៃក្រុមហ៊ុនប្រឹក្សាអចលន
ទ្រព្យ Nexus Property Marketing Co, បាននិយាយថា តម្លៃជាមធ្យមនៅទូទាំងព្រះរាជាណាចក្រថៃ សម្រាប់ខុនដូថ្មីបានធ្លាក់ចុះប្រមាណ 5 ភាគរយនៅក្នុងឆ្នាំនេះ។ ដោយឡែកកំណើននៃការដាក់បញ្ចូលចំនួនថ្មីនៅលើទីផ្សារបានបន្តកើនឡើងដោយក្នុងនោះមានប្រមាណជាង 33,000 យូនីតដែលទើបតែសាងសង់រួចរាល់គឺនៅជាប់គាំងមិនទាន់អាចលក់ចេញបានឡើយ។

កាលពីថ្ងៃពុធម្សិលមិញ Nexus បានរាយការណ៍ថា តម្លៃជាមធ្យមនៃខុនដូបានធ្លាក់មកត្រឹមតែ 126,909 បាតក្នុងមួយម៉ែត្រការ៉េពោលគឺ 11 ភាគរយគិតត្រឹមត្រីមាសទី 4 ឆ្នាំ2020 ខណៈដែលតម្លៃរបស់វាកាលពីឆ្នាំ2019 គឺមានប្រមាណជា 141,900 បាតក្នុងម៉ែត្រការ៉េ។ តួលេខនេះក៏បានបង្ហាញដែរថាតម្លៃនេះបានធ្លាក់ចុះតាំងតែពីត្រីមាសទី2 និងទី3 នៃឆ្នាំ២០១៩មកម៉្លេះ។

ដោយឡែកសម្រាប់ឆ្នាំ2021 នេះតម្លៃជាមធ្យមនៃខុនដូនៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា អាចនឹងបន្តធ្លាក់ចុះទៅដល់ 120,564 បាតប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េមុនពេលដែលវាអាចឡើងវិញបានបន្តិច 122,975 ម៉ែត្រការ៉េសម្រាប់ឆ្នាំ2022ខាងមុខនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner