រថយន្តកុងតឺន័របេីកលឿនបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ញារជេីង រងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បេីកឡេីងស្ពានព្រះមុន្នីវង្សចាស់ ក្នុងល្បឿនលឿនបានបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ញារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្ករឲ្យនណាម្នាក់រងរបួសនោះទេ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចលេីស្ពានព្រះមុន្នីវង្សចាស់ ក្នុងភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8196 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ឡេីងស្ពានព្រះមុន្នីចាស់(ស្ពានច្បារអំពៅ) ក្នុងទិសដៅពីកេីតទៅលិច បេីកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ដោយស្ថានភាពផ្លូវកោងផងនោះ បានបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញេីរជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឃេីញថា មិនបង្ករឲ្យនរណាម្នាក់រងរបួស និង មិនបង្ករឲ្យខូចខាតដល់សម្បត្តិរដ្ឋ សមត្ថកិច្ចក៏បានឲ្យតំណាងរថយន្តកុងតឺន័រ ហៅរថយន្តមកស្ទូច យករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner