សង្ស័យខ្យល់គរបុរសជនជាតិចិនម្នាក់ ដួលស្លាប់មួយរំពេច នៅផ្សារច្បារអំពៅ
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់វ័យប្រហែល៤០ឆ្នាំជាងសង្ស័យខ្យល់គរដួលស្លាប់មួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងផ្សារច្បារអំពៅ សង្កាត់ ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ពាក់អៅពណ៌ប្រផេះ ស្លៀកខោជើងវែង អាយុ ប្រហែល៤០ឆ្នាំ ជាជនជាតិចិន។
តាមប្រភពព័ត៌មានពីរអ្នកលក់បន្លែនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាជនជាតិចិនម្នាក់នេះ ជាចុងភៅមួយកន្លែងហើយបានដើរមកទិញបន្លែរបស់គាត់ជារៀងរាល់ថ្ងៃផងដែរ។ ហើយនៅមុនពេញកើតហេតុបុរសជនជាតិចិននេះ បានដើរមកទិញបន្លែអង្គុយរើសបន្លែដូចរាល់ដងធម្មតា ខណៈពេលនោះស្រាប់តែផ្ងារក្រោយដួលតែម្តង។ ហើយភ្លាមៗបងប្អូនប្រពលរដ្ឋក៏បាននាំគ្នាយកប្រេងក្រឡាមករឹតជាបឋម តែជាអកុសលបុរសជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ រួចភ្លាមៗនោះពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។
បច្ចុប្បន្ននេះ សពត្រូវបានសមត្ថកិច្ចជំនាញ ដឹកយកមកវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាក់សពស្លាប់ រួចធ្វើការទាក់ទងរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃ ហួត និង ប៊ុនធី