​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​សម្រាប់​ដូ​ស​ទី​២​រួចរាល់​ហើយ

​សិង្ហបុរី​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​សិង្ហបុរី​លោក​ ​លី​ ​សៀន​ឡុង​ ​នៅ​ថ្ងៃសុក្រ​នេះ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​សម្រាប់​ដូ​ស​ទី​២​រួចរាល់​ហើយ​នៅ​ឯ​មន្ទីរពេទ្យ​សិង្ហបុរី​ ​បន្ទាប់ពី​លោក​បាន​ចាក់​វ៉ាក់សាំង​នេះ​សម្រាប់​ដូ​ស​ដំបូង​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​កន្លងទៅ​ ​។​

ក្រោយ​ចាក់​វ៉ាក់សាំង​រួចរាល់​ ​នាយក​រដ្ឋ​ម​ន្រ្តី​សិង្ហបុរី​រូប​នេះ​ ​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ ​វា​ដូចគ្នា​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ជាលើកដំបូង​របស់​ខ្ញុំ​ដែរ​ ​ដែល​វា​មាន​ភាព​រហ័ស​ ​និង​គ្មាន​ភាព​ឈឺចាប់​អី្វ​ទាំងអស់​ ​។​ ​លោក​ ​លី​ ​បញ្ជាក់​ទៀត​ថា​ ​សិង្ហបុរី​កំពុង​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ ​និង​កំពុង​បើក​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត​ ​ហើយ​ថា​ ​ចូរ​ទៅ​ចាក់​វ៉ាក់សាំង​ ​នៅពេលដែល​វា​ដល់វេន​របស់​អ្នក​… ​វា​នឹង​មិន​ត្រឹមតែ​ការពារ​អ្នក​ទេ​ ​ប៉ុន្តែ​ថែមទាំង​ការពារ​គ្រួសារ​ ​មិត្តភក្តិ​ ​និង​មនុស្ស​គ្រប់គ្នា​ ​ដែល​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ ​។​

សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​សិង្ហបុរី​ ​មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៤​២​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​២​៩​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​ចំនួន​៥​ម៉ឺន​៩​ពាន់​១​៤​៨​នាក់​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner