លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួន
អត្ថបទដោយ៖
លន់ សារ៉ាត
លោកស្រី អ៊ួងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និងលោកប្រធានាធិបតី ត្រូវបានចាប់ខ្លួនដោយយោធា នាពេលព្រឹកថ្ងៃទី១ កុម្ភះ ២០២១ ខណៈមានសេចក្តីរាយការណ៍ថា រដ្ឋប្រហារមួយកំពុងដំណើរការ បន្ទាប់ពីបោះឆ្នោតហើយមានជម្លោះ។
អ្នកនាំពាក្យលោក Myo Nyunt បានប្រាប់ទីភ្នាក់ងាររ៉យទ័រតាមទូរស័ព្ទថា «លោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានគេនាំខ្លួនយកទៅហើយ នៅព្រឹកព្រលឹម»៕ ប្រភពពី AFP
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ