ការប្រកួតបាល់ទាត់យុវជនកម្រិតមូលដ្ឋាន ពានរង្វាន់ A I A និង I S F ឆ្នាំ២០២១ ដែលធំជាងគេ ក្នុងប្រទេសកម្ពុជា មាន៤០ក្រុមចូលរួម

អង្គការផ្កាយសមុទ្រកម្ពុជា និង AIA Cambodia បានចាប់ដៃគ្នាធ្វើការពង្រីកសកម្មភាព បាល់ទាត់ នៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមប្រកួតនៅលើទឹកដី ខេត្តបាត់ដំបង ដោយមាន៤០ចូលរួម ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនៗ នៅតាមបណ្តាខេត្ត ។


លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់នៃអង្គការផ្កាយសមុទ្រ អោយដឹងថា ការប្រកួតពានរង្វាន់ AIA អាយអេសអេហ្វ ឆ្នាំ២០២១នេះ បានធ្វើឡើង នៅទីលានបាល់ទាត់ វិសាលក្លឹប ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានក្រុមបាល់ទាត់ចំនួន ៤០ក្រុមចូលរួមប្រកួត ។ លោក បញ្ជាក់ថា នេះក៏ជាលើកដំបូង ដែលយើងរៀបចំការប្រកួតនៅខេត្ត ។ លោក ជឿជាក់ថា ការប្រកួតលីគនេះ នឹងទទួលការចាប់អារម្មណ៍ខ្លាំង និងមានការទាក់ទាញពីខេត្តជាប់ជាយដែនកម្ពុជា-ថៃមួយនេះ ។


កញ្ញា ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រកម្ពុជា បានពន្យល់ថា គោលបំណងពាននេះ គឺផ្ដល់ឲ្យក្មេងៗ នៅក្រៅរាជធានីភ្នំពេញទទួលបានឱកាស លេងបាល់ទាត់ ។ កញ្ញា បានលើកឡើងទៀតថា អង្គការផ្កាយសមុទ្រកម្ពុជា (ISF) មិនមែនជាលើកទី១ទេ ដែលអង្គការផ្កាយ សមុទ្រកម្ពុជា បានរៀបចំសកម្មភាពនៅទីនេះ ។ កញ្ញា អះអាងថា កម្មវិធីនេះ មានការចូលរូមបង្ហាញសមត្ថភាពពីក្រុមបាល់ទាត់ចំនួន៤០ក្រុម ដែលចែកចេញជា៤ប្រភេទ រួមមាន៖ យុវជនអាយុក្រោម ១០ឆ្នាំ(ប្រុស) យុវជនអាយុក្រោម ១៤ឆ្នាំ បុរស-នារី និង យុវជនអាយុក្រោម ១៨ឆ្នាំ (ស្រី) ។


សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា (AIA Cambodia) បានធ្វើការឧបត្ថម្ភការប្រកួតលីគយុវជននេះ ចំនួន៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨មក ដើម្បីផ្ដល់ឪកាសឲ្យក្មេងៗទាំងបុរស-នារី បានលេងបាល់ទាត់ ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner