នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង៣  និង០០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំនុចមុខរោងកម្មករបុរីប៉េងហួត ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យខាងលេីមានឈ្មោះ សួស សុផៃ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ  ស្នាក់នៅរោងកម្មករបុរីប៉េងហួតភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដកហូតបានវត្ថុតាង៖ ក្រាមពណ៌សរថ្លា ០៣ កញ្ចប់ថង់តូច, កង់ចាស់ ០១ គ្រឿង។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

ដោយ៖ ភារ៉ា  /ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner