ផ្ទុះមួយប្រាវ រកឃើញ ៣២ ករណី រាជរដ្ឋាភិបាល អំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការ៣ការពារនិង៣កុំ អោយបានល្អ
រាជរដ្ឋាភិបាល ចាត់ទុកព្រឹត្តិការណ៍ ២០ កុម្ភៈ គឺជាព្រឹត្តិការណ៍លើកទី៣ បន្ទាប់ពីមានអ្នកសុំសិទ្ធិទៅក្រៅប្រទេសស្នើសុំឯកសារពិនិត្យសុខភាព ស្រាប់តែតេស្តមានវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេល ១០ម៉ោងប៉ុណ្ណោះ មានអ្នកឆ្លង ៣២ ករណី។ បើសន្និសីទសារព័ត៌មាន ផ្តល់ដោយ សម្តេចតេជោ បញ្ជាក់ថា ដើមហេតុដំបូងគឺមានអ្នកសុំចេញទៅក្រៅប្រទេស ដែលត្រូវការឯកសារពិនិត្យសុខភាព ហើយលទ្ធផលមានមេរោគកូវីដ ១៩ ទើបអាជ្ញាធរស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តបន្ទាប់ ហើយក្នុងរយៈពេលខ្លីសោះ រកឃើញមានអ្នកឆ្លង ៣២ ករណី។
ក្រោយប្រកាសព្រឹត្តិការណ៍ ២០ កុម្ភៈ សម្តេចតេជោហ៊ុន សែន ក៏បញ្ជាឲ្យបិទក្លិបកម្សាន្ត ខារ៉ាអូខេ និងកន្លែងស្នាក់នៅប្រមូលផ្តុំ (Apartment) មួយចំនួន ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ ១៩។ មន្ត្រីជំនាញ និង មន្ត្រីមានសមត្ថកិច្ច កំពុងស្វែងរកអ្នកដែលពាក់ព័ន្ធ ក្លិប N8 ដែលជាសំបុកផ្ទុះឆ្លងកូវីដ ១៩ រួមទាំងអ្នកស្នាក់នៅអគារ Apartment ពីរមានអ្នកឆ្លងកូវីដ ១៩ ត្រូវតែមកធ្វើតេស្ត និងចត្តាឡីស័កឲ្យតឹងរ៉ឹងបំផុត៕