ឯកឧត្តម សាយ សំអាល់ បានក្រើនរំលឹកដល់​មន្ត្រី អោយបន្តយកចិត្តទុកដាក់​លើការងារ​បម្រើសេវាសាធារណៈជូនពលរដ្ឋអោយបានល្អប្រសើរ ធ្វើយ៉ាងណាអោយប្រជាជនមាន​ជំនឿទុកចិត្ត និងត្រូវខិតខំជួយសម្រប​សម្រួល​ដោះស្រាយវិវាទក្រៅពន្ធ័តុលាការជូនពលរដ្ឋ

អត្ថបទដោយ៖
ជា សេឌី

នេះមិនមែនជាលើកដំបូងឡើយចំពោះការណែនាំក្រើនរំលឹកដល់មន្ត្រីអោយខិតខំយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋក្នុងដែនដីរបស់ខ្លួន ចាប់តាំងពីឯកឧត្តម សាយ សំអាល់ បានទទួលភារៈកិច្ចបន្ថែមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់កណ្តាល ចុះជួយខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាល។​  ការក្រើនរំលឹកនេះគេឃើញថា  បានធ្វើឡើងជាបន្តបន្ទាប់ស្ទើររាល់ពេល ឯកឧត្តម សាយ សំអាល់ មានកម្មវិធីជួបជុំសំណេះសំណាលនៅលើទឹកដីនៃខេត្តព្រះសីហនុ។

ថ្មីៗនេះកាលពីនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសដែល ឯកឧត្តម  សាយ សំអាល់ បានជួបប្រជុំជាមួយមន្ត្រីថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ឯកឧត្តម បានធ្វើការក្រើនរំលឹកជាថ្មីម្តងទៀតដល់មន្រ្តីទាំងអស់ថា៖ ត្រូវយកចិត្តទុកដាក់បម្រើសេវាធារណៈជូនពលរដ្ឋអោយល្អប្រសើរ មានតម្លាភាព គុណភាព រហ័ស ធ្វើយ៉ាងអោយប្រជាជន មានជំនឿទុកចិត្ត។ ក្រៅពីនេះឯកឧត្តម ក៏បានជម្រុញអោយខិតខំសម្របសម្រួលដោះស្រាយបញ្ហានៅក្រៅប្រពន្ធ័តុលាការអោយអស់ពីលទ្ធភាពជូនប្រជាជននៅតាមមូលដ្ឋាន។ បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព អោយបានល្អ ចេះក្តាប់ឬគ្រប់គ្រងសាធារណៈមតិអោយបានច្បស់លាស់ ត្រូវទទួលយក កង្វល់ តម្រូវការ សំណូមពរនិងដោះស្រាយអោយបានទាន់ពេលវេលាជូនពលរដ្ឋក្នុងដែនគ្រប់គ្រងរបស់ខ្លួនប្រកបដោយការទទួលខុសត្រួវខ្ពស់។

ឯកឧត្តម បន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំស្ដារប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើន ប្រជាជនបានរស់នៅ ក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យប្រែក្លាយខេត្តមួយនេះ អោយក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចនៅឆ្នាំ២០៣០។ អ្នកវិនិយោគក្នុង និងក្រៅប្រទេស ភាគច្រើនវិនិយោគិនចិនបាននឹងកំពុងចាប់អារម្មណ៍និងបានចូលមកបណ្តាក់ទុនរកស៊ីលើវិស័យផ្សេង នៅខេត្តព្រះសីហនុ ហើយប្រជាជនយើងកំពុងបានទទួលផលនៃការអភិវឌ្ឍនេះដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័នានា៖ មានដូចជា សំណង់អាគារខ្ពស់ៗ ផ្លូវគមនាគមន៍ ផ្លូវថ្នល់ក្នុងទីក្រុង ផ្លូវជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនភ្នំពេញ.ក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅ បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត បណ្តាញខ្សែកាប់អ៊ុបទិចបាតសមុទ្រ ប្រពន្ធ័កាំមេរ៉ាសុវត្ថិភាព ការគ្រប់គ្រងសំណល់រឹងរាវ ការកែលម្អរបរិស្ថានតំបន់ឆ្នេរ កោះ រម្មណីដ្ឋានធម្មជាតិ ព្រមទាំងការការពារផ្នែកសន្តិសុខ សវត្ថិភាព ផងកំពុងយកចិត្តទុកដាក់អភិវឌ្ឍធ្វើអោយប្រសើរឡើង។ បច្ចុប្បន្នសមិទ្ធិផលថ្មីៗជាច្រើនកំពុងបណ្តែតខ្លួនឡើងគួរជាទីមោទនៈ៕ (សាវ៉ុន)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner