មន្ទីរពេទ្យឯកជនជោរៃ ប្រកាសការទទួលព្យាបាលអ្នកឆ្លងជម្ងឺកូវីដ១៩ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានប្រកាសការរៀបចំនិងទទួលព្យាបាលអ្នកជម្ងឺឆ្លងកូវីដ១៩ ដែលជាលើកដំបូង ចំពោះមន្ទីរពេទ្យឯកជនក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យជោរៃភ្នំពេញ ថ្ងៃ ទី២២កុម្ភៈឆ្នាំ២០២១ មន្ទីរពេទ្យបានរៀបចំ រួចរាល់ទទួលនិងព្យាបាលអ្នកជម្ងឺឆ្លង កូវីដ១៩ ទៅតាមការចាត់តាំង របស់សម្ដេចតេជោ ហ៊ុនសែន ក៏ដូចជាក្រសួងសុខាភិបាលប្រកបដោយសុវត្ថិភាពខ្ពស់។ មន្ទីរពេទ្យបានបញ្ជាក់ទៀតថា គេបានរៀបចំតំបន់ដាច់ដោយ ឡែកយ៉ាងពិសេស សម្រាប់អ្នកជម្ងឺកូវីដ១៩ ដោយមិនមានផលប៉ះពាល់ទៅលើអ្នកជម្ងឺផ្សេងៗទៀតណាឡើយ។ ការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានជម្រុញឲ្យរាជរដ្ឋាកម្ពុជា ត្រូវពង្រីកទីតាំងនានាជាច្រើនទៀត ដើម្បីការធ្វើចត្តាឡីស័កនិងការសម្រាប់ព្យាបាលអ្នកជម្ងឺ។ យោងតាមសារសម្លេងរបស់សម្ដេចតេជោនាយករដ្ឋ មន្ត្រី សម្តេចបានបញ្ជាឲ្យក្រសួងការពារជាតិ រៀបចំមន្ទីរពេទ្យកងយោធាព្រះកេតុមាលា ដើម្បីត្រៀមទទួលអ្នក ជំងឺកូវីដ១៩ផងដែរ។ សម្ដេចនៅក្នុងសារសម្លេង នៅបានណែនាំទៅក្រសួងសុខាភិបាល ឲ្យសហការជាមួយ មន្ទីរពេទ្យឯកជនជោរៃភ្នំពេញ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ១៩ គ្រាដែលអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ ការណ៍ សហគមន៍២០កុម្ភៈ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner