ក្រុម Manchester City បានយកឈ្នះ Monchengladbach ខណៈReal Madrid យកឈ្នះ Atalanta នៃពានរង្វាន់ Champions League រដូវកាល ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមមេឃខៀវ Manchester City ​បាន​យក​ឈ្នះ Monchengladbach ក្នុងលទ្ធផល ២-០ ខណៈ១ប្រកួតទៀត ក្រុម Real Madrid បានយកឈ្នះ Atalanta ១-០ នៅ Champions League រដូវកាល២០២១ កាល​ពី​យប់​មិញ ។ ២​គ្រាប់របស់​មេឃ​ខៀវ រកបានដោយ Bernardo Silva នៅនាទី២៩និង Gabriel Jesus នៅនាទី៦៥ បាន​ជួយ​ឲ្យ​ក្រុម​លោក Pep Guardiola ទទួលបានជ័យជំនះ ជើង​ទី​ពីរ​ក្នុង​ដី​ខ្លួន​ឯង​វិញ​ក្នុង​​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែកជ័យជំនះរបស់ Real Madrid រកបានដោយកីឡា Ferland Mendy នៅនាទី៨៦ ។

គូសបញ្ជាក់ថា នេះ​គឺ​ជា​ការ​ឈ្នះ​១៩​ប្រកួត​ជាប់​គ្នា​សម្រាប់ Man City។ Man City ត្រូវ​បាន​រំពឹង​ជា​ក្រុម​មួយ​ដែល​គេ​គិត​ថា អាច​នឹង​ឈ្នះ​ពាន UCL រដូវ​កាល​នេះ ហើយ​ពួក​គេ​ក៏​កំពុង​ស្វែង​រក​ពាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ ។ សម្រាប់ប្រកួតបន្ទាប់ របស់ក្រុមមេឃខៀវ Manchester City នឹងត្រូវជួប Monchengladbach ចំណែក Real Madrid ក៏ត្រូវជួប Atalanta នៅវគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ខាងមុខដូចគ្នា ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner