អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យលើកិច្ច ការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ ឃុំកោះរការ ស្រុកពាមជរ
ឯកឧត្ដម ជា សុមេធី គណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យលើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ និងបញ្ហាប្រឈមនៅតាមច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិកោះរការ ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត និងអាជ្ញាធរ សមត្ថកិច្ចស្រុកពាមជរ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើដំណើរឆ្លង កាត់ព្រមទាំង ត្រួតពិនិត្យការដោះដូរទំនិញគ្រប់ប្រភេទ ដែលនេះ ជាកិច្ចការឆ្លើយតប ទៅនឹងបទបញ្ជារបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ចំពោះ បណ្តាខេត្តជាប់ព្រំដែន ដែលត្រូវការពារអោយបាននូវការ លួចឆ្លងដែនខុសច្បាប់ ខណៈ ប្រទេសជិតខាងកាន់តែមានការរីករាលដាល និងលេចឡើងនូវការបំប្លែងខ្លួនថ្មីនៃជំងឺកូវីដ-១៩ ចូលក្នុង សហគមន៍៕ ដោយ -រ៉ាវុធ