កូវីដ​១​៩​៖​ ​វៀតណាម​ផ្តើម​ចាក់​វ៉ាក់សាំង​ផលិត​ខ្លួនឯង​ ​ដំណាក់កាល​ទី​២​

ប្រទេស​វៀតណាម​បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ផលិត​ដោយខ្លួនឯង​ ​ដំណាក់កាល​ទី​២​ ​ដោយមាន​អ្នកស្ម័គ្រចិត្ត​ចាក់​៧​៣​នាក់​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​២​៦​ ​កុម្ភៈ​ ​២​០​២​១​ម្សិលមិញ​។​

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​បញ្ជាក់​ថា​ ​ក្នុងចំណោម​នេះ​ ​មាន​៣​៥​នាក់​មកពី​ក្រុង​ហាណូយ​ ​៣​៨​នាក់​មកពី​ខេត្ត​ ​ឡុង​អាន​ ​ដោយ​បែងចែក​ជា​៤​ក្រុម​ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ N​an​o​co​v​a​x ​ដំណាក់កាល​ទី​២​នេះ​ ​ជា​វ៉ាក់សាំង​ផលិត​ដោយ​វិទ្យាស្ថាន​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ JSC ​។​ ​ក្រោយ​ការ​ចាក់​៦​០​នាទី​ ​បន្ទាប់ពី​តាមដាន​រួចរាល់​ ​អ្នក​ចាក់​រួច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​ ​ក្រោម​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត​ពី​អាជ្ញាធរ​។​

​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ ​V​u ​D​uc ​Dam​ ​ដែល​បាន​ចុះទៅ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ ​បាន​និយាយ​ថា​ ​វៀតណាម​កំពុង​ប្រឹងប្រែង​ខ្លាំង​បំផុត​ ​ក្នុង​ការ​ជំរុញ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​

​មនុស្ស​សរុប​៥​៦​០​នាក់​ ​នៅ​ក្រុង​និង​ខេត្ត​ទាំងពីរ​នេះ​នឹង​ត្រូវ​ចាក់​ជា​លើក​ទី​២​នេះ​ ​ហើយ​កាលពី​ចាក់​លើកដំបូង​ ​នា​ខែ​ធ្នូ​ ​២​០​២​០​ ​មាន​អ្នកស្ម័គ្រចិត្ត​ចាក់​ប្រមាណ​៦​០​នាក់​ ​បង្ហាញ​ថា​ ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ ​នេះ​បើ​តាម​មន្ត្រី​ជំនាញ​របស់​វៀតណាម​។ ការចាក់វ៉ាក់សាំងផលិតក្នុងប្រទេស ដំណាក់កាលទី២នេះ ធ្វើឡើងក៏ស្របពេលដែលវ៉ាក់សាំង AstraZeneca ដែលវៀតណាមបញ្ជាទិញពីអង់គ្លេស ឈុតដំបូង ទើបត្រូវបានបញ្ជូនមកដល់វៀតណាម ប៉ុន្មានថ្ងៃមុនេះដែរ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner