សាកលវិទ្យាល័យដែលមានអាយុចំណាស់ជាងទាំង 10 លើសកលលោក

អត្ថបទដោយ៖
ស៊ុន លី

ប្រសិនបើនិយាយពីកន្លែងសិក្សាល្បីៗជាសកលវិញ មនុស្សភាគច្រើននឹកឃើញដល់សាកលវិទ្យាល័យ Oxford របស់អង់គ្លេស ឬមួយក៏ Harvard របស់អាមេរិក​ដែលជាសាកលវិទ្យាល័យមានភាពល្បីល្បាញនិងវ័យចំណាស់បំផុត។ តើអ្នកដឹងទេថាសាកលវិទ្យាល័យណាខ្លះដែលមានវ័យចំណាស់បំផុតលើលោក? ខាងក្រោមនេះអ្នកនឹងពីឆ្នាំកំណើតនៃសាកលវិទ្យាល័យចំនួន 10 តាមលំដាប់លំដោយ។

1. សាកលវិទ្យាល័យ Al-Azhar ៖ ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប ត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ 970 នៃគ្រិសសករាជ។ តាំងពីបើកដំបូងរហូតដល់ឆ្នាំ 1961 មិនត្រូវបានគេប្តូរនាមទៅជាសាកលវិទ្យាល័យនោះទេ ទើបក្រោយមកបានប្តូរឈ្មោះជាសាកលវិទ្យាល័យ។

2. សាកលវិទ្យាល័យ Coimbra ៖ បង្កើតឡើងដំបូងនៅក្នុងឆ្នាំ 1290 នៅក្នុងប្រទេសពទុយហ្គាល់ ហើយគ្រាមួយនៅក្នុងសតវត្សទី18 គេដឹងថាជាសាកលវិទ្យាល័យតែមួយគត់ដែលបានដំណើរការនៅក្នុងប្រទេស។ នៅក្នុងឆ្នាំ 2013 វាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

3. សាកលវិទ្យាល័យ Siena ៖ មានទីតាំងនៅក្នុងទីក្រុងដ៏តូចមួយនៃតំបន់ Tuscany ប្រទេសអ៊ីតាលី ដែលមានឈ្មោះថា Siena ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1240 ហើយអគាររបស់ខ្លួនក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

4. សកលវិទ្យាល័យ Naples Federico II ៖ បង្កើតឡើងដំបូងនៅក្នុងប្រទេសអ៊ីតាលីកាលពីឆ្នាំ 1224 ក្នុងសម័យអាណាចក្រ Holy Roman ហើយនៅក្នុងឆ្នាំ 2021 បានក្លាយជាសាកលវិទ្យាល័យនេះស្ថិតនៅក្នុងបញ្ជីសកលវិទ្យាល័យល្អបំផុតលើលោកទី 32 ។

5. សាកលវិទ្យាល័យ Padua ៖ បង្កើតឡើងនៅក្នុងឆ្នាំ 1222 នៅក្នុងប្រទេសអ៊ីតាលី។ បច្ចុប្បន្នស្ថិតនៅក្នុងលេខរៀងទី 216 នៃបញ្ជីសកលវិទ្យាល័យល្អបំផុតលើលោកក្រោយឡើងបាន 18 លេខនៅក្នុងឆ្នាំ 2021។

6. សាកលវិទ្យាល័យ Cambridge ៖ បង្កើតឡើងក្នុងឆ្នាំ 1209 ដោយក្រុមសាស្ត្រចារ្យមួយក្រុមដែលបានចាកចេញពីសាកលវិទ្យាល័យ Oxford University ដោយសារជម្លោះនយោបាយ។ បច្ចុប្បន្នសាកលវិទ្យាល័យនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី7 ជាសាកលវិទ្យាល័យល្អបំផុតលើលោក។

7. សាកលវិទ្យាល័យ Paris ៖ បង្កើតឡើងនៅក្នុងចន្លោះឆ្នាំ 1160 ដល់ឆ្នាំ 1250 នៅក្នុងរដ្ឋធានីក្រុងប៉ារីសនៃប្រទេសបារាំងតែម្តង។ ជាទូទៅត្រូវបានគេហៅឈ្មោះថា La Sorbonne ហើយក៏ត្រូវបានគេទទួលស្គាល់ជាសកលវិទ្យាល័យក្នុងចំណោមសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អ៊ឺរ៉ុប។

8. សាកលវិទ្យាល័យ Salamanca ៖ បង្កើតឡើងនៅក្នុងឆ្នាំ 1134 និងក៏ជាវិទ្យាស្ថានអប់រំដែលចាស់ជាងគេនៅក្នុងប្រទេសអេស្បាញ មានទីតាំងស្ថិតនៅក្នុងទីក្រុងម៉ាឌ្រីដភាគខាងលិច។

9. សាកលវិទ្យាល័យ Oxford ៖ ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់និងល្បីល្បាញបំផុតនៅក្នុងប្រទេសអង់គ្លេស។ សាកលវិទ្យាល័យនេះ បង្កើតឡើងនៅចន្លោះឆ្នាំ 1096 ដល់ឆ្នាំ 1167 ដែលមកដល់ពេលនេះនាយករដ្ឋមន្ត្រីអង់គ្លេសចំនួន 28 រូបមកហើយបានឆ្លងកាត់ការសិក្សានៅទីនេះ ព្រមទាំងក្លាយជាម្ចាស់ពានរង្វាន់ណូប៊ែលចំនួន 77 ពានរង្វាន់ផងដែរ។

10. សកលវិទ្យាល័យ Bologna ៖ សកលវិទ្យាល័យមានវ័យចំណាស់ជាងគេលើលោក បង្កើតឡើងនៅក្នុងឆ្នាំ 1088 មានទីតាំងស្ថិតនៅក្នុងទីក្រុង Bologna ប្រទេសអ៊ីតាលី ប៉ុន្តែវាត្រូវស្ថិតនៅក្នុងបញ្ជីសកលវិទ្យាល័យល្អបំផុតលើលោកទី160 ។

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner