ភ្លើងឆេះអាស្រមតម្កល់ព្រះពុទ្ធរូបតូចធំជិត២០អង្គនៅស្រុកថាឡាបរិវ៉ាត់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែងវេលាម៉ោង៨យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ សមត្ថកិច្ចមិនទាន់បញ្ជាក់ ពីមូលហេតុករណីភ្លើងឆេះ អាស្រមតម្កល់  ព្រះពុទ្ធរូបខាងលើនៅឡើយទេ។

គ្រាន់តែបញ្ជាក់ថាអាស្រមខាងលើមានទំហំទទឹង៥ ម៉ែត្រ និងបណ្តាយ៧ម៉ែត្រត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ
លេខ៥២៨ ជាប់ផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អាស្រមនេះសង់អំពីឈើប្រក់ស័ង្កសីបាំង និងក្រាលក្តាដែលមានម្ចាស់ឈ្មោះ ចែម សង្វារ ភេទប្រុសអាយុ ៦៧ឆ្នាំ។

តាមការបញ្ជាក់ពីម្ចាស់អាស្រមបានឲ្យដឹងថាអាស្រមរងការខូចខាតទាំងស្រុង ក្នុងនោះមានព្រះពុទ្ធរូបធំ១អង្គព្រះពុទ្ធរូបតូចៗចំនួន ១៦អង្គ និងថូផ្កាឈើ ចំនួន២គូ។ សតម្ថកិច្ចថា ការឆាបឆេះនេះមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេហើយ
ដោយសារចម្ងាយផ្លូវពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ទៅកន្លែងកើតហេតុប្រវែងប្រហែល៧០គីឡូម៉ែត្រ កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ ទំនាក់ទំនងពឹងការអន្តរាគមន៍ ពីរថយន្តអគ្គិភ័យស្រុកឆែបខេត្តព្រះវិហារ មកពន្លត់ព្រោះគោលដៅជិតជាង និងប្រើប្រាស់អស់ទឹកអស់ មួយរថយន្តទើបរលត់៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner