សាលាដំបូងខេត្តស្វាយរៀងលើពេលសវនាការរយៈពេល១៤ថ្ងៃ ដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃសទី៣០មីនាឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារស្ថានការនៃការចម្លងជមងឺកូវីដ-១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការរីករាលដាលឆាប់រហ័ស និងស្មុគ្រស្មាញជាងព្រឹត្តិការសហគមន៍មុនៗ ហើយដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍បន្ថែមទៀត សាលាដំបូងខេត្តស្វាយរៀង សម្រេចលើកពេលសវនាការ ដែលគ្រោងទុកចន្លោះពីថ្ងៃទី៣១មីនា ដល់ថ្ងៃទី១៣មេសាឆ្នាំ២០២១ ទៅពេលក្រោយវិញ លើកលែងតែការប្រកាសសាលក្រម ទុកលទ្ធភាពជូនចៅក្រមជាអ្នកសម្រេច។

សាលាដំបូងខេត្តស្វាយរៀង នឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានធូរស្រាល។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល កម្ពុជានៅថ្ងៃទី៣០មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១០៤នាក់ ក្នុងនោះខេត្តស្វាយរៀងមានអ្នកឆ្លងចំនួន ១៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner