មនុស្សម្នាក់បានរងរបួសធ្ងន់និងផ្ទះមួយខ្នងត្រូវបានខ្យល់កួចខូចខាតទាំងស្រុងនៅខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្រ្តាក់នោះបានកើតឡើងកាលពីវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់ អធិការនគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត បានអោយដឹងថា គ្រោះធម្ម​ជាតិ​ខ្យល់​កន្រ្តាក់បានបំផ្លាញផ្ទះមួយខ្នងខូចខាតទាំងស្រុងធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សង់ជាប់នឹងដី មានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ត្រូវបានដួលរលំរមូរចូលគ្នានិងបណ្តាលអោយស្រ្តីម្នាក់រងរបួសធ្ងន់ឈ្មោះ រី អាយុ ៥៣ ឆ្នាំ ខណៈ​ពេល​ជនរងគ្រោះកំពុងនៅក្នុងផ្ទះ និងត្រូវបានកម្លាំងសមត្ថកិច្ច ដឹកយកទៅព្យាបាលនៅមន្ទីរ​ពេទ្យ។​ក្រសួងធនធានទឹក​និង​ឧតុនិយម បាន ដាស់តឿន​ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុ​ភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ក្នុង​សប្តាហ៍នេះ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner