យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ លើមនុស្ស៧៤ម៉ឺន៥ពាន់នាក់ ចាប់ផ្តើមថ្ងៃទី១មេសា (Video Inside)

ក្រសួងសុខាភិបាលដែលទើបបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់១លាន៥សែនដូស គ្រោងនឹងចាប់ផ្តើមធ្វើយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសនៅថ្ងៃស្អែកនេះហើយ។ យោងតាមសេចក្តីជួនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ា់ក់សាំងកូវីដ១៩ ចំនួនមនុស្សដែលកំណត់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសលើកដំបូង ចាប់ពីថ្ងៃទី១មេសានេះ មានចំនួន៧៤ម៉ឺន៥ពាន់នាក់។ 

មនុស្សដែលត្រូវទទួលការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃស្អែក នេះទៅ គឺ រួមមានក្រុមគ្រូពេទ្យ, បុគ្គលិកនិងមន្ត្រីសុខាភិបាលជួរមុខ, រដ្ឋសភា, ព្រឹទ្ធសភានិងក្រុម គ្រួសារ, អ្នក សារព័ត៌មាន ដែលមិនទាន់បានចាក់ពីមុន, កងកម្លាំងនិងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលមិនទាន់ បានចាក់ពី មុននៅតាម រាជធានីនិងខេត្ត, មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង និងស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ, គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល នានាទូទាំង ប្រទេស, មន្ត្រីបុគ្គលិកបំរើការនៃអគ្គីសនីកម្ពុជាទូទាំងប្រទេស, នៃអាជ្ញាធរជាតិទាំងអស់, នៃគណៈ មេធាវី, នៃ សាលាក្តី ខ្មែរក្រហម, នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមអាកាសចរនានា, ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប, កាណាឌី យ៉ាគ្រុប, កម្មករនិងកម្មការីនីតាមរោងចក្រមួយចំនួនយោងទៅតាមវេន។ យោងតាមកម្មវិធីរបស់គណៈកម្មការរៀបចំ ការចាក់ដូសលើកដំបូងចំពោះមនុស្ស៧៤ម៉ឺន៥ពាន់នាក់ គ្រោងនឹង បញ្ចប់ត្រឹមថ្ងៃទី១៥មេសា។

https://youtube.com/watch?v=aOFMUuAeIIs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner